• 2023-08-01 01:57:21
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ E-Sports​ ក្រើន​រំលឹក​ដែល​កីឡាករ​ កីឡា​ការិនី​ឲ្យ​បន្ត​ខំប្រឹង​ពិសេស​ការ​ប្រកួត​ WPML

  • 2023-08-01 01:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ E-Sport​s កម្ពុជា​បាន​ក្រើន​រំលឹក​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ ឲ្យ​បន្ត​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​ពិសេស​នោះ​គឺ​ការ​ប្រកួត​ពាន​រង្វាន់​ WOWNOW & PRICE MALL LEAGUE (WPML)។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ឯកឧត្ដម​ ជា​ ច័ន្ធ​បរិបូរណ៍​ ប្រធាន​សហព័ន្ធ​កីឡា​ E-Sport​s កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​តែងតែ​យក​ចិត្ត​ទុកដាក់ និង​ពិសេស​តម្រង់​ទិស​លើ​វិស័យ​កីឡា​ E-Sport​ នៅ​កម្ពុជា​តែ​ម្ដង។​ ព្រោះ​សហព័ន្ធ​យល់ឃើញ​ថា​កីឡា​មួយ​នេះ​ហាក់​នៅ​ថ្មីថ្មោង​ចំពោះ​កម្ពុជា​ កីឡា​ករ​ កីឡា​ការិនី​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ទាន់​សូវ​យល់​អ្វី​ទៅ​កីឡា។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ សាមិតិផល​ ជោគជ័យ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ គឺ​មាន​ការ​ភ្ញាក់ផ្អើល​ និង​សរសើរ​ពី​សមត្ថភាព​ក្រុម​កីឡា​ E-Sports ពី​បណ្ដា​ថ្នាក់​ដឹកនាំ​ផង​ដែរ។​ ដូច្នេះ​២ឆ្នាំ​ខាង​មុខ​នឹង​មាន​ការ​ប្រកួត​ជា​ថ្មី​ហើយ​ ដូច្នេះ​ប្រសិន​បើ​ម្នាក់ៗ​មិន​បន្ត​ខំប្រឹង​នោះ​ទេ​ ជ័យជម្នះ​ទាំង​នេះ​នឹង​បាត់បង់​ទៅ​វិញ។​ ហេតុ​នេះ​ហើយ​ទើប​សហព័ន្ធ​តែងតែ​ព្យាយាម​រក​ដៃគូ​សហការ​ និង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗ​ជា​ដើម។​ ឯកឧត្ដម​សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​សមត្ថភាព។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ WOWNOW & PRICE MALL LEAGUE (WPML)​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០​-១១​ និង​ថ្ងៃ​ទី១៧​ ខែ​សីហា​ឆ្នាំ​ ២០២៣។​ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ PRICE MALL​ ក្នុង​ខេត្ត​ព្រះសីហនុ។​ ការ​ប្រកួត​នេះ​សហការ​ឧបត្ថម្ភ​ដោយ WOWNOW PRICE V-Consolidared និង​T.Y Media ៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី