• 2023-07-13 04:41:49
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡាទាញ​ព្រ័ត្របើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ​

  • 2023-07-13 04:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​ក្បែរ​រង្វង់មូល​នាង​មច្ឆា​ក្នុង​តំបន់​ OCIC​ ជ្រោយចង្វា។​

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​អភិវឌ្ឍ​ និង​រីកចម្រើន​លើ​គ្រប់​ប្រភេទ​កីឡា​ក្នុង​នោះក៏​មាន​កីឡា​ទាញ​ព្រ័ត្រ​ផង​ដែរ។​ ជាក់ស្ដែង​កន្លង​មក​នេះ​ក្រុម​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ធ្លាប់​ទទួល​បាន​មេដាយ​ជា​ច្រើន​គ្រឿងលើ​ឆាក​អន្តរជាតិ​។​

ទិដ្ឋភាពប្រកួត

ប្រធាន​សហព័ន្ធ​ខាង​លើ សំណូមពរ​ដល់​កីឡាករ​ កីឡា​ការិនី​ដែល​ចូលរួម​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ខិតខំ​បញ្ចេញ​អស់​សមត្ថភាព​ក្នុង​ការ​ប្រកួត​ និង​ឈរ​លើ​គោលការណ៍​លេង​ដោយ​យុត្តិធម៌​ គោរពវិន័យ​ និង​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​បទបញ្ជា​នៃ​ការ​ប្រកួត។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​គឺ​មាន​ ១២ ​សមាគម​ចូលរួម​ និង​ត្រូវ​ជា​ ៣៨​ក្រុម​ហើយ​សរុប​កីឡាករ​ កីឡា​ការិនី​មាន​ចំនួន​ ២៤៤​នាក់។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ នៅ​រង្វង់​មូល​នាង​មច្ឆា​ ក្នុង​តំបន់​ OCIC ​ជ្រោយចង្វា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់