• 2023-06-15 04:43:14
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WT៖​ Korean Ambassador's Cup Taekwondo​ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​

  • 2023-06-15 04:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WT​ ការ​ប្រកួត​ពាន​រង្វាន់​ Korean Ambassador's Cup Taekwondo ២០២៣​ កាល​ពី​ម្សិលមិញ​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កម្រិត​បច្ចេកទេស​ និង​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា​ពេល​ខាង​មុខ។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ ហង់ជូន​ ណារ៉ុន​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WT​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​បច្ចេកទេស​កីឡាករ​ កីឡា​ការិនី​ និង​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​ ឯកឧត្ដម​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ និង​ផ្ដល់​ឱកាស​ដល់​សហព័ន្ធ​ដើម្បី​បាន​ផ្សព្វផ្សាយ​ក្បាច់​គុន​ដល់​ប្រជាពលរដ្ឋ​ទូទៅ។​

ឯកឧត្ដម​ ហង់ជូន​ ណារ៉ុន​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​ការ​ឃើញ​ផ្ទាល់​កីឡាករ​ កីឡា​ការិនី​ ទាំង​អស់​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​ជ័យជម្នះ។​ ឯកឧត្ដម​សង្ឃឹម​ថា​អ្នក​ដែល​មិន​ទទួល​បាន​ជ័យជម្នះ​មិន​អស់​សង្ឃឹម​ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ផ្សេងៗ​ទៀត។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ Korean Ambassador's Cup Taekwondo ២០២៣​ នេះ​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ នៅ​សាល​ហ្វឹកហាត់​តេក្វាន់ដូ​ប៊ូយ៉ុង។​ ក្លឹប​ចូលរួម​ប្រកួត​ប្រជែង​មាន​៤ក្លឹប​គឺ​ ភ្នំពេញ​ ខេត្ត​កណ្ដាល​ បាត់ដំបង​ សៀមរាប។​ សរុប​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចំនួន​ ៣៣៥​នាក់៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់