• 2023-05-16 05:39:42
  • កីឡា​ផ្សេង​ៗ

ជា​ កញ្ញា៖​ អ្នក​គ្រូ​ ចូវ​ សុធារ៉ា​ ដូច​ជា​ម្ដាយ​ទី២​ និង​ជា​អ្នក​នៅ​ពី​ក្រោយ​ភាពជោគជ័យ​នេះ​

  • 2023-05-16 05:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ផ្នែក​កីឡា​ចំបាប់​ ជា​ កញ្ញា​ ថា​ជ័យជម្នះ​មេដាយ​មាស​មួយ​នេះ​ និង​ការ​ជំរុញ​លើក​ទឹកចិត្ត​គ្រប់បែប​យ៉ាង​គឺ​អ្នក​គ្រូ​ ចូវ​ សុធារ៉ា​ តែងតែ​ធ្វើ​ចំពោះ​ខ្លួន​ និង​ប្រៀប​ដូច​ជា​ម្ដាយ​ទី២​ អីចឹង​ដែរ។​

រូបភាពលើផេកសហព័ន្ធចំបាប់

កីឡា​ការិនី​ ជា​ កញ្ញា​ បាន​ឲ្យ​ដឹង​ថា​ អ្នក​គ្រូ​ ចូវ​ សុធារ៉ា​ គឺ​ប្រៀប​បាន​ដូច​ជា​ម្ដាយ​ទី២ ​របស់​ខ្លួន​អីចឹង​ដែរ​ ពោល​ក្រុម​គ្រួសារ​របស់​ខ្លួន​ជួប​ការ​លំបាក​អ្នក​មាន​គុណ​ម្នាក់​នេះ​តែងតែ​ជួយ​ជា​និច្ច។​ ក្រៅ​តែ​ពី​នេះ​អ្នក​គ្រូ​របស់​ខ្លួន​តែងតែ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​បន្ត​ហ្វឹកហាត់​ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​ដូច​នេះ។​

អ្នក​គ្រូ ចូវ​ សុធារ៉ា (រូបនៅស្ដាំដៃគេបង្អស់)

កញ្ញា​ បន្ថែម​ទៀត​ថា​ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ ឬ​ការ​ឈ្នះ​មេដាយ​មាស​នេះ​គឺ​មួយ​ផ្នែក​ធំ​មាន​អ្នក​គ្រូ​ ចូវ​ សុធារ៉ា​ និង​លោក​គ្រូ​ ថ្នាក់ដឹកនាំ​សហព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ។​ ជ័យជម្នះ​នេះ​ក៏​ជា​ការ​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​ខ្លួន​ក្នុង​អាជីព​ចំបាប់​នេះ​ដូច​គ្នា។​

រូបភាពលើផេកសហព័ន្ធចំបាប់

រំលឹក​ដែរ​ថា​ ជា​ កញ្ញា​ បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ ដែល​កំពុង​ធ្វើ​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​ ១គ្រឿង​ បន្ទាប់​ពី​យក​ឈ្នះ​លើ​កីឡា​ការិនី​មក​ពី​ប្រទេស​ហ្វីលីពីន​ លើ​វិញ្ញាសា​ចំបាប់​នារី​ ទម្ងន់​ ៧២​គីឡូក្រាម។​ គិត​ត្រឹម​ល្ងាច​ម្សិលមិញ​នេះ​កីឡា​ចំបាប់​កម្ពុជា​ឈ្នះ​មេដាយ​ មាស៣​ ប្រាក់៣​ សំរឹទ្ធ៧​ សរុប​ ១៣​គ្រឿង។​ ដោយ​ឡែក​ការ​ប្រកួត​ថ្ងៃ​ទី១៦​ ចុង​ក្រោយ​នៅ​ព្រឹកមិញ​នេះ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​កំពុង​បន្ត​ឈ្នះ​ដៃគូ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ​យក​មេដាយ​បន្ថែម​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់