- 2023-05-15 06:04:39
- កីឡាផ្សេងៗ
សហព័ន្ធកីឡាចំបាប់កម្ពុជា៖ ស៊ីហ្គេមនៅកម្ពុជា រំពឹងបំបែកកំណត់ត្រាមេដាយឆ្នាំ២០១៣
- 2023-05-15 06:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាចំបាប់កម្ពុជា៖ ស៊ីហ្គេមនៅកម្ពុជា រំពឹងបំបែកកំណត់ត្រាមេដាយឆ្នាំ២០១៣
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធចំបាប់កម្ពុជា រំពឹងថាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះនឹងអាចបំបែកកំណត់ត្រាមេដាយនៅឆ្នាំ២០១៣ ដែលធ្លាប់ទទួលបាន ១០គ្រឿង ខណៈម្សិលមិញថ្ងៃបើកឆាកកម្ពុជារកបានរហូត ៧គ្រឿងរួចហើយ។
លោក ខេស៊ី បាណេត បានឲ្យដឹងថា ចំបាប់ជាកីឡាអូឡាំពិកដូច្នេះមានការប្រកួតប្រជែងខ្លាំងពិសេសនៅស៊ីហ្គេម លើកទី៣២ នេះគឺមានប្រទេសខ្លាំងៗដែលត្រូវតតាំងដូចជា វៀតណាម ថៃ ឥណ្ឌូណេស៊ីជាដើម។
នៅឆ្នាំ២០១៣ គឺប្រភេទកីឡាចំបាប់កម្ពុជាធ្លាប់ឈ្នះមេដាយច្រើនជាងគេមានរហូត ១០គ្រឿង។ យ៉ាងណាសម្រាប់កម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមលើកនេះគឺរូបលោករំពឹងខ្ពស់ថាអាចបំបែកកំណត់ត្រាចាស់នៅឆ្នាំ២០១៣ នេះបាន ព្រោះត្រឹមថ្ងៃទី១ ម្សិលមិញកម្ពុជាឈ្នះ ៧គ្រឿងទៅហើយ។ ព្រឹកមិញនេះទៀតកម្ពុជាទើបឈ្នះមេដាយមាស១ គ្រឿងទៀតផងដែរ។ ទម្រាំបញ្ចប់នៅល្ងាចនេះ និងស្អែកនោះកំណើនមេដាយនឹងកើនជាបន្តទៀត ពិសេសកីឡាករខ្លាំងៗដែលជាក្ដីរំពឹងរបស់សហព័ន្ធ។
បញ្ជាក់ដែរថា ប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះចាប់ផ្ដើមប្រកួតថ្ងៃទី២ ហើយ និងបញ្ចប់នៅថ្ងៃស្អែកទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាល OCIC។ បច្ចុប្បន្នចំបាប់របស់កម្ពុជាឈ្នះមេដាយ ៨គ្រឿងហើយ មាស៣ ប្រាក់១ សំរឹទ្ធ៤៕