- 2023-04-24 15:38:49
- កីឡាផ្សេងៗ
សហព័ន្ធកីឡាបាញ់កាំភ្លើង៖ បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិក្រោយរៀបចំរយៈពេល២ថ្ងៃ
- 2023-04-24 15:38:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាញ់កាំភ្លើង៖ បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិក្រោយរៀបចំរយៈពេល២ថ្ងៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ របស់ខ្លួនហើយក្រោយចំណាយពេល ២ថ្ងៃក្នុងការរៀបចំនៅ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កំបូល។
ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធបានសំដែងនូវការអបអរចំពោះលទ្ធផល ទទួលបានដែលទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតរបស់កីឡាករ-កីឡាការនី។
ថ្នាក់ដឹកនាំសហព័ន្ធបានលើកឡើងថា បាញ់កាំភ្លើងជាកីឡាមួយប្រភេទខុសពីកីឡាផ្សេងៗ ដែលទាមទារឲ្យអ្នកហ្វឹកហាត់មានវិន័យ និងសីលធម៌ខ្ពស់ដោយសារយើងត្រូវប្រើប្រាស់អាវុធ។អាវុធនេះអាចប្រើប្រាស់បានច្រើនមុខព្រួញបើប្រើត្រូវមានផលប្រយោជន៍តែបើប្រើខុស វានឹងបង្កនូវផលលំបាក។
ដូចនេះហើយបានជាត្រូវការ ការប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្ន ត្រូវយល់ដឹងពីសុវត្ថិភាពឲ្យបានខ្ពស់។ ឯកឧត្ដមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលនិយម ចូលចិត្តកីឡាបាញ់កាំភ្លើងសូមចូលរួមចុះឈ្មោះជាសមាជិករបស់សហព័ន្ធឲ្យបានច្រើនដើម្បីមានឱកាសបានចូលរួមក្នុង ការបាញ់កាំភ្លើងនៅក្នុងក្របខណ្ឌនៃការហ្វឹកហាត់ត្រៀមប្រកួតជៀសវាងការប្រើប្រាស់កាំភ្លើង នៅទីសាធារណៈខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កំបូល។ ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់៕