• 2023-03-24 16:57:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា៖​ ការ​ប្រកួត​ជើងឯកអាស៊ីអាគ្នេយ៍​ លើកទី៦​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ដល់​ ៣០​

  • 2023-03-24 16:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៦​ ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ៣០​ ខែ​មីនា​ ឆ្នាំ​២០២៣​ ដែល​មាន​ប្រទេស​ចូលរួម​ចំនួន៧​ សរុប​កីឡាករ​ កីឡា​ការិនី​ ១៣៧​នាក់។​

ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ អ៊ូ​ រតនា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៦​ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ ព្រោះ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ ភាព​រីកចម្រើន​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​បាន​ហ្វឹកហាត់​នា​ពេល​កន្លង​ទៅ​នេះ។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​នេះ​ក៏​ជា​បទ​ពិសោធ​មួយ​សម្រាប់​សហព័ន្ធ​ក្នុង​ការ​ត្រៀម​ខ្លួន​រៀបចំ​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន​

តំណាង​សហព័ន្ធ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​មួយ​ទៀត​នោះ​គឺ​រឿង​ចៅក្រម​អាជ្ញាកណ្ដាល​នៅ​ពេល​ប្រកួត​តែ​ម្ដង​ ពោល​កម្ពុជា​នឹង​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​បាតុភាព​ ឬ​ការ​អាក់អន់ចិត្ត​ពី​បណ្ដា​ប្រទេស​ចូលរួម​នោះ​ឡើយ​អំពី​ការ​ប្រកួត​មួយ​នេះ​ ឬ​នៅ​ស៊ីហ្គេម​ កម្ពុជា​នេះ​តែ​ម្ដង។​

សន្និសីទ​សារព័ត៌មាន​

ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៦​​ នេះ​គឺ​មាន​ ៧​ប្រទេស​ចូលរួម​ និង​មាន​កីឡាករ​ កីឡា​ការិនី​សរុប​ ១៣៧​នាក់។​ សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​បាន​ដាក់​ ៣០​វិញ្ញាសា​ផ្សេងៗ​គ្នា​សម្រាប់​ការ​ប្រកួត​ដែល​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ៣០​ ខែ​មីនា​ ឆ្នាំ​២០២៣​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់