• 2023-03-24 16:15:59
  • កីឡា​ផ្សេង​ៗ

អបអរ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ៖​ ស.ស.យ.ក​ នឹង​រៀបចំ​រត់​ប្រណាំង​ និង​ជិះកង់​កម្សាន្ត​នៅ​ថ្ងៃ​ទី ៨-៩​ មេសា​

  • 2023-03-24 16:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក)​ ដើម្បី​ជា​ការ​អបអរ​​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​រៀបចំ​ព្រឹត្តការណ៍​កីឡា​ចំនួន​២​ គឺ​រត់​ប្រណាំង​​ និង​ជិះកង់​កម្សាន្ត​នៅ​ថ្ងៃ​ទី៨-៩​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នៅ​ក្នុង​បរិវេណ​ឧទ្យាន​អង្គរ​ ខេត្ត​សៀមរាប។​

រូបភាពផ្ដល់ជូន

ព្រឹត្តិការណ៍​រត់​ប្រណាំង​ និង​ជិះកង់​កម្សាន្ត​នេះ​ដើម្បី​ផ្សព្វផ្សាយ​ និង​អបអរសាទរ​ការ​មក​ដល់​នៃ​ពិធី​ជួប​ជុំ​គ្រួសារ​ខ្មែរ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ខេត្ត​សៀមរាប។​ ព្រឹត្តិការណ៍​រត់​ និង​ជិះ​កង់​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​អត្តពលកម្ម​ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រលាញ់​កីឡា​បាន​បញ្ចេញ​សមត្ថភាព​ បច្ចេកទេស​ និង​ការ​បណ្ដុះបណ្ដាល​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ និង​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។ ​

រូបភាពផ្ដល់ជូន

មួយ​វិញ​ទៀត​ក៏​ជា​ការ​អបអរសាទរ​ការ​ឈាន​មក​ដល់​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ដ​ និង​ការ​ប្រកួត​កីឡា​ ស៊ីហ្គេម​ លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី១២​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​រង់ចាំ​អស់​រយៈពេល​ ៦៤​ឆ្នាំ​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី