• 2023-03-20 03:24:34
  • កីឡា​ផ្សេង​ៗ

បាល់ទាត់​លើ​តុ៖​ បើក​វគ្គ​ចៅក្រម​អាជ្ញាកណ្ដាល​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ីហ្គេម​ ខែ​ឧសភា​ ២០២៣​

  • 2023-03-20 03:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​បាល់ទាត់​លើ​តុ​ (Teqball) ព្រឹកមិញ​នេះ​បាន​បើ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន និង​ចៅក្រម​អាជ្ញាកណ្ដាល​អន្តរជាតិ រយៈ​ពេល​ ៣ថ្ងៃ​ពង្រឹង​សមត្ថភាព​ត្រៀម​រៀបចំ​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

ទិដ្ឋភាពបើកវគ្គ

លោក Marton Kereszturt​ ដែល​គ្រូ​ឧបទេស​ជនជាតិ​ហុងគ្រី​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​បាន​យល់​កាន់​តែ​ច្បាស់​អំពី​សាវតារ​ប្រភេទ​កីឡា​បាល់ទាត់​លើ​តុ​នេះ​ យល់ដឹង​កាន់​តែ​ច្បាស់​អំពី​បច្ចេកទេស​ និង​ការ​គ្រប់គ្រង​លើ​ការ​ប្រកួត​តែ​ម្ដង។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

ចំណែក​លោក​ អន​ ចន្ត្រាសំរិត​ តំណាងសហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​សិក្ខាកាម​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នា​ពេល​ខាង​មុខ​នេះ។​ សិក្ខាកាម​ចូលរួម​បាន​តាំងចិត្ត​មុតមាំ​ក្នុង​ការ​សិក្សា​យក​នូវ​បច្ចេកទេស​ល្អៗ​ពី​គ្រូ​ជំនាញ​មក​ពី​ប្រទេស​ដើម​នៃ​កីឡា​បាល់ទាត់​លើ​តុ​មួយ​នេះ។​ កីឡា​មួយ​នេះ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០២៣ ប៉ុន្តែ​មិន​បាន​រាប់​បញ្ចូល​ជា​ផ្លូវ​ការ​នូវ​មេដាយ​ជ័យជម្នះ​ក្ដី​ កីឡាករ​ កីឡា​ការិនី​គឺ​នៅ​តែ​បង្ហាញ​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ និង​ជា​ការ​ត្រៀម​មួយ​ផង​ដែរ​នៅ​ស៊ីហ្គេម​ ឆ្នាំ​បន្ទាប់​ទៀត​ដែល​ត្រូវ​ដាក់​ឲ្យ​លេង​ជា​ផ្លូវ​ការ។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) មាន​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ ​ទី២០​ ដល់​ ២២​ ខែ​មីនា​ ឆ្នាំ​២០២៣។​ សិក្ខាកាម​ចូលរួម​សិក្សា​មាន​ចំនួន​ ២០នាក់។​ វគ្គ​នេះ​គឺ​បាន​គ្រូ​ឧបទេស​អន្តរជាតិ​មក​ពី​ប្រទេស​ហុងគ្រី​ លោក Marton Kereszturt​ ដែល​ជា​ដើម​កំណើត​នៃ​កីឡា​បាល់ទាត់​លើ​តុ​ (Teqball)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី