- 2023-03-14 17:32:43
- កីឡាផ្សេងៗ
ការឧបត្ថម្ភពីក្រុមហ៊ុមផ្សេងៗគឺជាការជួយសម្រាលបន្ទុក CAMSOC ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
- 2023-03-14 17:32:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការឧបត្ថម្ភពីក្រុមហ៊ុមផ្សេងៗគឺជាការជួយសម្រាលបន្ទុក CAMSOC ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន ថាការខំប្រឹងស្វះស្វែងរកអ្នកឧបត្ថម្ភនេះគឺដើម្បីជួយសម្រាលបន្ទុកពិសេសលើកការចំណាយទាំងស្រុងរបស់គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះ។
តំណាង CASOC ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងក្រោយចុះ MOU ជាមួយ Cellcard ថា គិតដល់ពេលនេះគឺអ្នកឧបត្ថម្ភកម្រិតទី១ និងទី២ គ្រប់ចំនួន និងត្រូវបិទបញ្ចប់ហើយ។ ដោយឡែកអ្នកឧបត្ថម្ភកម្រិតទី៣ ដែលទទួលរ៉ាប់រងផ្នែកសេវាកម្មផ្សេងៗនោះគឺនឹងជិតបញ្ចប់ដូចគ្នា។
ការស្វះស្វែងពីគ្រប់ភាគីរកអ្នកឧបត្ថម្ភនេះគឺដើម្បីជួយដល់ CAMSOC ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង។ ដូច្នេះការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនផ្សេងៗនេះគឺពិតជាជួយសម្រាលបន្ទុកបានច្រើនដល់ CAMSOC ពិសេសនោះគឺការជួយមិនឲ្យចំណាយថវិកាទាំងដុលតែម្ដង។
រំលឹកដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះគឺនឹងធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ។ នេះជាលើកទី១ សម្រាប់កម្ពុជាដែលទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍មួយនេះ៕