• 2023-03-14 15:54:17
  • កីឡា​ផ្សេង​ៗ

ជា​ការ​រួម​ចំណែក​ Anchor​ ចូលរួម​ឧបត្ថម្ភ​ ស៊ីហ្គេម​ ២០២៣​ នៅ​កម្ពុជា​ផង​ដែរ​

  • 2023-03-14 15:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​មិញ​ថ្ងៃ​នេះ​ CAMSOC​ និង​ក្រុមហ៊ុន​ Anchor​ បាន​ចុះ​ MOU ​ជា​ដៃគូ​ និង​គ្នា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​សម្ភាស​មួយ​ចំនួន​ធំដើម្បី​ជួយ​ដល់​ការ​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣។​

រូបភាព Cambodia 2023

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​ចុះ​ MOU​ ថា​ Anchor ជា​ក្រុមហ៊ុន​ស្រាបៀ​ទី២​ ហើយ​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ការ​រៀបចំ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ខែ​ឧសភា​ ឆ្នាំ​២០២៣​នេះ។​ ការ​ចូលរួម​របស់​ក្រុមហ៊ុន​ Anchor នេះ​ជា​ការ​ចូល​មក​បំពេញ​ចំនួន​អ្នក​ឧបត្ថម្ភ​ដែល​ស្វែង​រក​ផង​ដែរ។​

ចំពោះ​ការ​ឧបត្ថម្ភ​នេះ​គឺ​មាន​ជា​សម្ភារ​ និង​ថវិកា​មួយ​ចំនួន​ធំ​ផង​ដែរ។​ ការ​ចូលរួម​នេះ​គឺ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ស៊ីហ្គេម​នៅ​កម្ពុជា​ និង​លើក​កម្ពស់​ការ​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។​

រូបភាព Cambodia 2023

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នេះ​គឺ​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ​តទៅ។​ នេះ​ជា​លើក​ទី១​ សម្រាប់​កម្ពុជា​ដែល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី