- 2023-03-14 06:10:58
- កីឡាផ្សេងៗ
សម្រុកហ្វឹកហាត់ខ្លាំងធ្វើឲ្យ គង់ ម៉ូណាមិថុរ៉ា រឹតតែមានទំនុកចិត្តឈ្នះមេដាយស៊ីហ្គេម ២០២៣
- 2023-03-14 06:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រុកហ្វឹកហាត់ខ្លាំងធ្វើឲ្យ គង់ ម៉ូណាមិថុរ៉ា រឹតតែមានទំនុកចិត្តឈ្នះមេដាយស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
កីឡាករ គង់ ម៉ូណាមិថុរ៉ា សម្រុកហ្វឹកហាត់ខ្លាំងមួយថ្ងៃរហូត ២ពេល ខណៈទំនុកចិត្តមានកាន់តែខ្ពស់ថានឹងឈ្នះមេដាយជូនកម្ពុជានៅព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ។
កីឡាករ គង់ ម៉ូណាមិថុរ៉ា បានឲ្យដឹងថា បច្ចុប្បន្ននេះគឺបុកហ្វឹកហាត់ខ្លាំងជាមួយគ្រូជនជាតិថៃ។ ក្នុងមួយថ្ងៃគឺហ្វឹកហាត់២ពេលពោលពេលព្រឹកចាប់ពីម៉ោង ៦ ដល់ ៧.៣០នាទីចំណែកពេលល្ងាចចាប់ពីម៉ោង ៥ ដល់ ៨.៣០នាទីយប់ទើបបញ្ចប់។
តាមរយៈបទពិសោធប្រកួតកន្លងទៅពិសេសនៅព្រឹត្តិការណ៍ជឺជីតស៊ូជ្រើសរើសជើងឯក អាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃថ្មីៗនេះគឺធ្វើឲ្យកីឡាកររូបនេះទទួលបានបទពិសោធច្រើន និងអាចវាស់ស្ទង់សមត្ថភាពបណ្ដាប្រទេសចូលរួមផងដែរ។ ចំណុចទាំងនេះ រួមនិងការសម្រុកហ្វឹកហាត់នេះធ្វើឲ្យរូបគេរឹតតែមានជំនឿនចិត្តកាន់តែខ្ពស់ក្នុងការដណ្ដើមមេដាយបានជូនកម្ពុជានៅស៊ីហ្គេម ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
បញ្ជាក់ដែរថា គង់ ម៉ូណាមិថុរ៉ា ជាកីឡាករជម្រើសជាតិជឺជីតស៊ូកម្ពុជា។ រូបគេក៏ជាគ្រូជំនួយកីឡាហាប់គីដូផងដែរ។ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះរូបគេឈ្នះមេដាយប្រាក់២ សំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍ ជឺជីតស៊ូជ្រើសរើសជើងឯក អាស៊ីលើកទី៧ នៅ ប្រទេសថៃ។ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី១ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាខែឧសភា ២០២៣នេះ៕