- 2023-03-13 06:49:37
- កីឡាផ្សេងៗ
ក្រុមហ៊ុន Tik Tok នឹងចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេម ២០២៣
- 2023-03-13 06:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Tik Tok នឹងចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេម ២០២៣
ចន្លោះមិនឃើញ
ព្រឹកមិញនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Tik Tok បានចុះ MOU លើកការជួយផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីពេលនេះតទៅ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ក្រៅតែពីការផ្សព្វផ្សាយតាមបណ្ដាសារព័ត៌មាន និងទូរទស្សន៍ផ្សេងៗហើយនោះ ការផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏ជាការចាំបាច់ និងទូលំទូលាយមួយទៀតផងដែរ។ ដូច្នេះហើយទើប CAMSOC ស្វែងរក និងឈានដល់កិច្ចសហការមួយនេះឡើង។
ឯកឧត្ដមលើកឡើងទៀតថា Tik Tok ជាបណ្ដាញសង្គមមួយដែលមានឥទ្ធិពល មានមនុស្សគ្រប់ស្រទាប់ប្រើប្រាស់ច្រើននាពេលបច្ចុប្បន្ន។ ក្នុងកិច្ចសហការនេះក្រុមហ៊ុននឹងជួយផ្សព្វផ្សាយដូចជាលើកតម្លៃពីព្រឹត្តិការណ៍ ផ្សព្វផ្សាយពីអត្តពលិក កន្លែងប្រកួតដែលមានសក្ដានុពល និងតំបន់ទេសចរណ៍ពិសេសៗរបស់កម្ពុជាថែមទៀតដល់ពិភពលោកដែលមានអ្នកប្រើប្រាស់ខ្ទង់ ១០០លាននាក់។
អំឡុងស៊ីហ្គេម នៅប្រទេសវៀតណាមកន្លងទៅគឺក្រុមហ៊ុន Tik Tok នេះបានជួយផ្សព្វផ្សាយយ៉ាងជោគជ័យទទួលបានអ្នកផលខ្លាំង។ ឯកឧត្ដមសង្ឃឹមថាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះនឹងដឹងជ្រួតជ្រាបដល់គ្រប់ទិសទីពិសេសប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសជាដើម៕