• 2023-03-09 08:42:49
  • កីឡា​ផ្សេង​ៗ

បុណ្យ​ទន្លេ​ លើក​ទី៧​ យប់​ទី១​ មាន​អ្នក​ចូលរួម​ខ្ទង់​ ២ម៉ឺន​នាក់​ស្រប​ពេល​ផ្នែក​កីឡាក៏​ផុលផុស​

  • 2023-03-09 08:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ទន្លេ​ លើក​ទី៧​ ក្នុង​ខេត្ត​កំពង់ធំ​ នៅ​យប់​ថ្ងៃ​ទី១​ នេះ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​ ដើរ​កម្សាន្ត​ខ្ទង់​ ២ម៉ឺន​នាក់​ ខណៈ​ខាង​ផ្នែក​កីឡា​ចាប់ផ្ដើម​ព្រឹកមិញ​លើ​ការ​រត់​ចម្ងាយ​ ៣-៤​ Km។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី៨​ ម្សិលមិញ​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​ច្រើន​បាន​សម្រុក​មក​កម្សាន្ត​ខ្ទង់​ ២ម៉ឺន​នាក់​នៃ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៧​ ក្នុង​ខេត្ត​កំពង់ធំ​នេះ។​ នៅ​តាម​ដង​ផ្លូវ​មាន​មនុស្សម្នា​ច្រើន​កុះករ​ដើរ​តាម​ស្តង់​លក់​ឥវ៉ាន់​ និង​ទស្សនា​ការ​សម្ដែង​ផ្សេងៗ។​

ទិដ្ឋភាពព្រឹកមិញ

ចំណែក​ផ្នែក​កីឡា​ដែល​ចូលរួម​អបអរ​គឺ​ព្រឹកមិញ​ចាប់​ផ្ដើម​រត់​ចម្ងាយ​រួច​ហើយ​ ដែល​មាន​សិស្សៗ​ចូលរួម​ជា​ច្រើនលើ​កម្មវិធី​មួយ​នេះ។​ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​គឺ​មាន​កីឡា​បាល់ទះ​ឆ្នេរខ្សាច់​ បាល់ទាត់​ឆ្នេរខ្សាច់​ បាល់​ទាត់​លើ​តុ​ ប្រដាល់​ និង​ប៉េតង់​ ប្រកួត​បន្តបន្ទាប់​គ្នា​ដើម្បី​ផ្ដល់​ភាព​កម្សាន្ត​បង្កើត​ទស្សនីយភាព​ជូន​ពលរដ្ឋ​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ពិធី​បុណ្យ​ទន្លេ​ លើក​ទី៧​ ក្រោម​ប្រធាន​ «ទន្លេ​របស់​យើង​ ដើម្បី​បច្ចុប្បន្ន​ និង​អនាគត»​ នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ធំ។​ ពិធី​នេះ​មាន​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៨​ ដល់​ ១០​ ខែ​មីនា​ ឆ្នាំ​២០២៣។​ ដើម្បី​ជា​ការ​អបអរ​សាទរ​ពិធី​បុណ្យ​នេះ​មាន​ជា​ចលនា​កីឡា​ មាន​ស្តង់​លក់​ឥវ៉ាន់​ចម្រុះ​ ៣០០​ និង​មាន​ការ​សម្ដែង​សិល្បៈ​តន្រ្តី​ផង​ដែរ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី