- 2023-03-08 06:13:21
- កីឡាផ្សេងៗ
អបអរទិវា ៨មីនា ព្រឹកមិញមានអ្នកចូលរួមរត់ប្រណាំងជាង ១ ៥០០នាក់មុខវត្តបទុមវតី
- 2023-03-08 06:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរទិវា ៨មីនា ព្រឹកមិញមានអ្នកចូលរួមរត់ប្រណាំងជាង ១ ៥០០នាក់មុខវត្តបទុមវតី
ចន្លោះមិនឃើញ
ជាការអបអរ និងលើកកម្ពស់ស្ត្រីនៅកម្ពុជាក្នុង ទិវា៨មីនា គណៈធម្មាធិការជាតិអូឡាំពិកកម្ពុជា Cambodia Events Organizer រួមនិងក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្កើតព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ ១០Km កាលពីព្រឹកមិញនេះនៅមុខវត្តបទុមវតី ខណៈអ្នកចូលរួមប្រមាណជាង ១ ៥០០នាក់បង្ហាញភាពរីករាយជាខ្លាំង។
ឯកឧត្ដម វ៉ាត់ ចំរើន តំណាង គណៈធម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា បន្ទាប់ពីខកខានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ ១០Km រយៈពេល២ឆ្នាំដោយសារកូវីដឥលូវនេះគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភបានប្រារព្ធឡើងវិញហើយ។ ព្រឹត្តិការណ៍រត់ចម្ងាយ ១០Km នេះនឹងធ្វើជារៀងរាល់ឆ្នាំបន្តទៀតដើម្បីលើកកម្ពស់ស្ត្រីនៅកម្ពុជា និងជំរុញចលនាស្ត្រីឲ្យលេងកីឡាឲ្យកាន់តែច្រើន។
ជាមួយគ្នានេះដែរ លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណាភូមិ ឡាយហ្វ៍ បានឲ្យដឹងថា លោកពិតជារីករាយក្នុងការសហការជាមួយ NOCC បង្កើតឲ្យមានព្រឹត្តិការណ៍កីឡាមួយនេះឡើង។ ក្នុងនាមជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងនេះគឺមានមោទកភាពក្នុងការគាំទ្រ និងលើកកម្ពស់ឱកាសស្មើភាពគ្នានៅក្នុងសង្គមកម្ពុជាដែលស្ត្រី និងបុរសអាចទទួលបានភាពជោគជ័យស្មើគ្នាក្នុងអាជីព និងពង្រីកសក្ដានុពលរបស់ខ្លួនឱ្យបានពេញលេញ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ចម្ងាយ ១០Km អបអរទិវា ៨មីនា ព្រឹកមិញនេះធ្វើឡើងនៅមុខវត្តបទុមវតី។ អ្នកចូលរួមរត់មានប្រមាណជាង ១ ៥០០នាក់។ ក្នុងនោះដែរស្ត្រីដែលឈ្នះទទួលបានមេដាយ និងវត្ថុអនុស្សវរីយ៍ក៏ដូចជាទទួលបានកញ្ចប់ Smile ដំណោះស្រាយជីវិតរយៈពេល ១ឆ្នាំពេញផងដែរពីសុវណ្ណាភូមិ ឡាយហ្វ៍៕