- 2023-03-05 15:38:08
- កីឡាផ្សេងៗ
សហព័ន្ធ E-Sports បង្ហាញទំនុកចិត្តខ្ពស់នៅស៊ីហ្គេម បន្ទាប់ពីឃើញសមត្ថភាពរបស់ជើងឯក VALORANT
- 2023-03-05 15:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ E-Sports បង្ហាញទំនុកចិត្តខ្ពស់នៅស៊ីហ្គេម បន្ទាប់ពីឃើញសមត្ថភាពរបស់ជើងឯក VALORANT
ចន្លោះមិនឃើញ
តំណាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញទំនុកចិត្តខ្ពស់នៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ថានឹងទទួលបានជោគជ័យ ខណៈបានឃើញផ្ទាល់ជើងឯកប្រចាំវិញ្ញាសា VALORANT បញ្ចេញថ្វីដៃស្ទាត់ជំនាញ។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួត Road to 32nd SEA GAMES 2023 លើវិញ្ញាសា VALORANT និង WILD RIFT មើលឃើញថាក្រុមជើងឯក AG ESPORTS គឺលេងបានល្អ និងមានសមត្ថភាពខ្លាំងតែម្ដង។ ពោលតាំងពីវគ្គជម្រុះរហូតដល់ផ្ដាច់ព្រ័ត្រគឺក្រុម AG ESPORTS បង្ហាញទម្រង់ល្អមែនទែន។ តាមរយៈទឹកដៃប្រកួតនេះសហព័ន្ធជឿជាក់ពួកគេនឹងធ្វើបានល្អនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាខាងមុខនេះ។
ទន្ទឹងនិងនេះសហព័ន្ធនឹងតាមដានការប្រកួតរបស់ពួកគេនៅ Pre-Sea Games ដែលនឹងរៀបចំឆាប់ៗនៅពេលខាងមុខបន្តទៀត។ ក្នុងនាមសហព័ន្ធនឹងជួយជំរុញលើការហ្វឹកហាត់បន្ថែមដល់កីឡាករទាំងវិញ្ញាសា VALORANT និង WILD RIFT និងការការពារខ្លួនពីការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡាជាដើមដើម្បីកុំឲ្យប៉ះពាល់ដល់ការប្រកួតនៅស៊ីហ្គេម ខែឧសភា ខាងមុខ។
លោក ធី វាយ បានឲ្យដឹងថា សម្រាប់ Road to 32nd SEA GAMES 2023 ត្រូវបានបញ្ចប់ហើយ ប៉ុន្តែប្រសិនបើសហព័ន្ធស្នើដល់ T-Y Media ជួយលើកិច្ចការបច្ចេកទេស ឬជួយរៀបចំកម្មវិធីអ្វីផ្សេងទៀតនោះលោកគឺរីករាយនឹងជួយជានិច្ច។
តំណាង T-Y Media បន្ថែមទៀតថា ចំពោះពេលវេលា ថវិកា និងបច្ចេកទេស គឺខាងក្រុមហ៊ុនលោកបានជួយអស់ហើយ ដូច្នេះសូមកីឡាករ កីឡាការិនីខ្លួនឯងត្រូវខំប្រឹងឲ្យខ្លាំងដើម្បីសម្រេចក្ដីបំណងឈ្នះមេដាយជូនជាតិមាតុភូមិទាំងអស់គ្នានៅស៊ីហ្គេម ខែឧសភា ឆ្នាំ២០២៣។
បញ្ជាក់ដែរថា ល្ងាចថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ នេះសហព័ន្ធ E-Sports បញ្ចប់ការប្រកួត Road to 32nd SEA GAMES 2023 លើវិញ្ញាសា VALORANT និង WILD RIFT ក្នុងការស្វែងរកជើងខ្លាំងតំណាងកម្ពុជានៅស៊ីហ្គេម លើកទី៣២ ហើយ។ វិញ្ញាសា VALORANT បានលើក្រុម AG ESPORTS ក្រោយឈ្នះ D-ROAR (3-0) ចំណែកវិញ្ញាសា WILD RIFT បានលើក្រុម Team Max ក្រោយឈ្នះក្រុម Anxiety Crew (3-1)។ ការប្រកួតនេះសហការឧបត្ថម្ភដោយក្រុមហ៊ុន T-Y Media៕