• 2023-02-28 10:30:00
  • កីឡា​ផ្សេង​ៗ

ការប្រកួតវាយកូនហ្គោល BOSS Tournament ឆ្នាំ ២០២៣

  • 2023-02-28 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបើកទំព័រឆ្នាំថ្មីជាមួយនឹងអ្វីដែលប្លែកមិនធ្លាប់មានពីមុនមក BOSS បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំការប្រកួតកីឡាវាយកូនហ្គោលផ្ទាល់របស់ខ្លួនសម្រាប់អ្នកចូលចិត្តវាយកូនហ្គោលដែលមានចំណាប់អារម្មណ៍។

ការប្រកួតសរុប ១៨ឡូ ដែលប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល Vattanac Golf Resort ដែលអ្នកឈ្នះ ចំនួន ៣ ក្រុមនឹងត្រូវបានជ្រើសរើស។ ក្នុងនាមជាម្ចាស់កម្មវិធី BOSS នឹងផ្តល់រង្វាន់ពិសេសពីម៉ាកយីហោរបស់ខ្លួនព្រមទាំងពានរង្វាន់ដ៏ស្រស់ស្អាតដល់អ្នកឈ្នះទាំង ៣ ក្រុម រួមជាមួយនឹងកម្មវិធីអាហារពេលល្ងាចពិសេសសម្រាប់អ្នកចូលរួមទាំងអស់ អមដោយការសម្តែងពីតារាចម្រៀង លោក វណ្ណ ថាន និង កញ្ញា ស៊ីរីកា

ដូចដែលលោកអ្នកបានជ្រៀបរួចមកហើយ BOSS គឺជាម៉ាកយីហោអន្តរជាតិដ៏ល្បីល្បាញ ដែលតែងតែនាំមកជូននូវសម្លៀកបំពាក់ទាន់សម័យនិងថ្លៃថ្នូរសម្រាប់បុរស និងស្ត្រី។ ម៉ាកយីហោដ៏ប្រណិតនេះបាននាំចូលផ្តាច់មុខដោយផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិតមួយទស្សវត្សរ៍មកហើយ ដោយនាំមកនូវសម្លៀកបំពាក់ថ្មីៗ និងទាន់សម័យគ្រប់រដូវកាល ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។

BOSS ក៏ចង់ឆ្លៀតឱកាសក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះដើម្បីប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួនតាមរយៈការប្តូរឈ្មោះពី HUGO BOSS ទៅជាម៉ាកយីហោចំនួន ២ ដាច់ដោយឡែកពីគ្នាដែលជា HUGO និង BOSS ដែលនឹងនាំមកនូវបទពិសោធន៍ថ្មីបន្ថែមទៀតជាមួយនឹងការរចនានិងនាំចូលសម្លៀកបំពាក់ដែលមានលក្ខណៈកាន់តែពិសេសជាងមុនដើម្បីបំពេញតម្រូវការរបស់អតិថិជនសម័យថ្មី។

កុំភ្លេចតាមដានទាំងអស់គ្នាថានឹងមានអ្វីដែលថ្មីហើយប្លែកពី HUGO និង BOSS !

ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ១ រសៀលថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ ២០២៣ ហើយលោកអ្នកអាចចុះឈ្មោះចាប់ពីពេលនេះតទៅ ដែលក្រុមនីមួយៗត្រូវមានសមាជិកពីរនាក់ដើម្បីចូលរួមការប្រកួត ហើយតម្លៃក្នុងការចូលរួមគឺ $១៥០ សម្រាប់អ្នកលេងម្នាក់។

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចុះឈ្មោះ: http://bit.ly/41eV5iu

សម្រាប់ព័ត៌មានបន្ថែម: ០៧៧ ៦០៦ ២៣៧ / ០៨១ ៦៧០ ០៦៨

Email: vattanac.digital@gmail.com

មតិយោបល់