- 2023-02-28 05:14:32
- កីឡាផ្សេងៗ
សហព័ន្ធល្បុក្កតោ ចាប់ដៃជាមួយកងអង្គរក្សបង្កើតទស្សនីយភាពអស្ចារ្យក្នុងពិធីបើក-បិទ ស៊ីហ្គេម
- 2023-02-28 05:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធល្បុក្កតោ ចាប់ដៃជាមួយកងអង្គរក្សបង្កើតទស្សនីយភាពអស្ចារ្យក្នុងពិធីបើក-បិទ ស៊ីហ្គេម
ចន្លោះមិនឃើញ
សហព័ន្ធកីឡាគុនល្បុក្កតោ នឹងចាប់ដៃជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ១ ២០០នាក់ សម្ដែងទស្សនីយភាពអស្ចារ្យក្នុងពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ខណៈម្សិលមិញនេះចាប់ផ្ដើមបើកវគ្គហ្វឹកហ្វឺនហើយ។
លោក អ៊ូ តារា តំណាងសហព័ន្ធល្បុក្កតោបានឲ្យដឹងថា នៅក្នុងពិធីបើក ស៊ីហ្គេម លើកទី៣២ របស់កម្ពុជានេះនឹងមានការសម្ដែងពីសំណាក់កងអង្គរក្សចំនួន ១ ២០០នាក់ សហការជាមួយសហព័ន្ធដើម្បីបង្កើតជាទស្សនីយភាពអស្ចារ្យ។ ក្នុងការសម្ដែងនៅពិធីបើកនោះរួមមានជា២ទម្រង់ផ្សេងគ្នា ទី១ ទ័ពសម័យអង្គរ បង្ហាញពីភាពរុងរឿងនៅសម័យកាលនោះ ទី២ ល្បុក្កតោសម័យទំនើប ដែលនឹងបង្ហាញពីទំនើបកម្មនៃក្បាច់គុនបុរាណមួយនេះជាមួយចង្វាក់ភ្លេង និងអំពូល LED ចេញជាទស្សនីយភាពនៃភាពរុងរឿងនៅកម្ពុជា។
តំណាងសហព័ន្ធខាងលើបន្ថែមទៀតថា ចំពោះកម្លាំងចូលរួមនេះគឺបានការអនុញ្ញាតពីឯកឧត្ដម ហ៊ី ប៊ុនហៀង សហការបញ្ជូនកងអង្គរក្សដើម្បីហ្វឹកហាត់សម្ដែងនៅពេលនោះ។ ម្សិលមិញនេះសហព័ន្ធរួមមួយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ ភ ម មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សបានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនជាផ្លូវការហើយនៅក្រុងតាខ្មៅ។
បញ្ជាក់ដែរថា កងអង្គរក្សដែលហ្វឹកហ្វឺនត្រៀមសម្ដែងនៅពិធីបើក-បិទ ស៊ីហ្គេម នេះមានចំនួន ១ ២០០នាក់។ វគ្គហ្វឹកហ្វឺននេះធ្វើឡើងរយៈពេលជាង ២ខែរហូតដល់ថ្ងៃបើកស៊ីហ្គេម ជាផ្លូវការតែម្ដង៕