• 2023-02-27 10:41:13
  • កីឡា​ផ្សេង​ៗ

BURN X FLASH​ មាន​​ថ្វីដៃ​មិន​ធម្មតា​ផ្ដួល​ដៃគូ​ ៣-១​ (ហ្គេម) ​ក្លាយ​ជា​ជើងឯក​ថ្នាក់​ជាតិ​

  • 2023-02-27 10:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ករ​អេឡិចត្រូនិក​ BURN X FLASH​ មាន​ថ្វី​ដៃ​មិន​ធម្មតា​ពិសេស​ការ​ផ្ដួល​ដៃគូ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ជាតិ​ Road to 32nd SEA GAMES 2023 លើ​វិញ្ញាសា Mobile Legend Bang Bang ​ដោយ​លទ្ធផល​ ៣-១​ (ហ្គេម)​ ក្លាយ​ជា​ជើងឯក​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កុម្ភៈ​ ២០២៣។​

ឯកឧត្ដម​ ជា ច័ន្ទបរិបូរណ៍

ក្រោយ​ពី​ការ​ប្រកួត​ជម្រុះ​តាំង​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៩​ ខែ​កុម្ភៈ​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី២៦​ ខែ​កុម្ភៈ​ ២០២៣​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​រក​ឃើញ​ជើងឯក​ថ្នាក់​ជាតិ​ហើយ​ដោយ​ផ្នែក​នារី​បាន​លើ​ក្រុម​ DG Angelz​ និង​ផ្នែក​បុរស​បាន​លើ​ក្រុម​ BURN X FLASH។​

ក្រុម BURN X FLASH

ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ឯកឧត្ដម​ ជា ច័ន្ទបរិបូរណ៍ ​បាន​ឲ្យ​ដឹង​ថា​ កីឡា​គឺ​មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​ ប៉ុន្តែ​សូម​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​មិនមែន​ប្រមាថ​មើល​ងាយ​គ្នា​នោះ​ឡើយ។​ ភាព​ខ្លាំង​របស់​កីឡាករ​ កីឡា​ការិនី​មិនមែន​ការ​ឌឺដង​ដាក់​គ្នា​នោះ​ទេ​ អ្នក​ដែល​ខ្លាំង​ពិតប្រាកដ​ក្នុង​វិស័យ​កីឡា​ E-Sports​ គឺ​ការ​ចូលរួម​ប្រកួត​ជា​ផ្លូវការ​ ការ​ទទួល​ពាន​ផ្លូវ​ការ​របស់​សហព័ន្ធ។​

ទិដ្ឋភាពប្រកួត

ឯកឧត្ដម​សូម​ឲ្យ​រួម​គ្នា​ទាំង​សហព័ន្ធ​ ទាំង​ក្រុម​កីឡាករ​ កីឡា​ការិនី​ខំប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ដើម្បី​ដណ្ដើម​មុខមាត់​ជូន​ប្រទេស​ជាតិ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

ក្រុម​ DG Angelz

បញ្ជាក់​ដែរ​ថា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ជាតិ​ Road to 32nd SEA GAMES 2023​ នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ម្សិលមិញ​នៅ​ផ្សារ​ទំនើប​ AEON 2។​ ជើងឯក​ផ្នែក​នារី​បាន​លើ​ក្រុម​ DG Angelz​ ក្រោយ​ឈ្នះ​ក្រុម​ CFU Serendipity​ ៣-១​ (ហ្គេម)​ ចំណែក​ផ្នែក​បុរស​បាន​លើ​ក្រុម​ BURN X FLASH​ បន្ទាប់​ពី​ផ្ដួល​ក្រុម​ CFU GAMING ដោយ​លទ្ធផល​ ៣-១​ (ហ្គេម)​ ដូច​គ្នា។ ការ​ប្រកួត​នេះ​ដែរគឺក្រោមកិច្ចសហការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងរៀបចំជាមួយក្រុមហ៊ន T.Y Media & Advertising៕

ក្រុម​ BURN X FLASH​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី