• 2023-02-23 10:31:31
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ៖​ គោរព​ និង​សរសើរ​ទឹកចិត្ត​​កីឡាករខំ​ពុះពារ​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ២០២៣​

  • 2023-02-23 10:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ គោរព​ និង​កោត​សរសើរ​ចំពោះ​ទឹកចិត្ត​ក្រុម​ជម្រើស​ជាតិ​ដែល​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ២០២៣​ ជា​ខ្លាំង​នា​ពេល​កន្លង​មក​នេះ។​

រូបភាពអគ្គនាយកដ្ឋានកីឡា

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ តំណាង​ឯកឧត្ដម​បណ្ឌិត​ ហង់ជួន ណារ៉ុន​ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ និង​លើក​ទឹកចិត្ត​ក្រុម​ជម្រើស​ជាតិ ​ឯកឧត្ដម​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​របស់​ក្រសួង​អប់រំ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​សហព័ន្ធ​កីឡា​ជាតិ​ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ប្រកួតប្រជែង​មេដាយ​ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។​

រូបភាពអគ្គនាយកដ្ឋានកីឡា

ក្នុង​នាម​ក្រសួង​អប់រំ​ កោតសរសើរ​ចំពោះ​ការ​លះបង់​ពុះពារ​ការ​លំបាក​ យក​អស់​ស្មារតី​ខិតខំ​ហ្វឹកហាត់​ក្នុង​ការ​បង្កើន​គុណ​ផល​របស់​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ដើម្បី​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា។​

រូបភាពអគ្គនាយកដ្ឋានកីឡា

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អញ្ជើញ​ទៅ​សំណេះសំណាល​ និង​លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម ​លើក​ទី៣២​ ឆ្នាំ​២០៣​ អំឡុង​ខែ​ឧសភា។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់