• 2023-02-18 09:01:33
  • កីឡា​ផ្សេង​ៗ

លោក ប៉ុន សុខ៖​ សិក្ខាកាម​បាន​ទទួល​ចំណេះដឹង​បន្ថែម​ និង​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​

  • 2023-02-18 09:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ុន សុខ​ ​គណៈកម្មការ​គ្រប់គ្រង​វគ្គ​សិក្ខាសាលា​ស្តី​ពី​យុទ្ធសាស្ត្រ​ស្វែង​រក​ឧត្ដមភាព​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ គឺ​សិក្ខាកាមទទួល​បាន​ចំណេះដឹង​ថ្មីៗ​បន្ថែម​ជា​ច្រើន ​និង​បាន​ត្រៀម​ខ្លួន​រួចរាល់​ចំពោះ​ការ​អនុវត្តន៍​ការងារ​ជាក់ស្ដែង។​

រូបភាពអគ្គនាយដ្ឋានកីឡា

លោក ប៉ុន សុខ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​សិក្សា​ចំនួន​៣ថ្ងៃ​កន្លង​ទៅ​នេះ​សិក្ខាកាម​គឺ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ ស្វែង​យល់​ និង​បាន​យល់ដឹង​បន្ថែម​ទៀត​ ដឹង​ពី​តួនាទី​ និង​រៀន​ផែនការ​ដើម្បី​រក​យុទ្ធ​ក៏​ដូច​ជា​ឧត្ដមភាព​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ នៅ​ខែ​ឧសភា​ ២០២៣។​

រូបភាពអគ្គនាយដ្ឋានកីឡា

រំលឹក​ដែរ​ថា​ ក្រោយ​ឆ្លងកាត់​ការ​សិក្សា​អស់​រយៈពេល​ ៣ថ្ងៃ​មក​នេះ​ វគ្គ​សិក្ខាសិលាស្តីពីយុទ្ធសាស្ត្រស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្កេម​ ២០២៣​ នេះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។​ សិក្កាកាម​ចូលរួម​សរុប​ ១៤៩​នាក់​មក​ពី ​៤២​សហព័ន្ធ​ជាតិ។​ ក្នុង​នោះ​ក៏​មាន​គ្រូ​បង្ហាត់​ផ្នែក​ជន​មាន​ពិការភាព​ ៣០​នាក់​ផង​ដែរ៕​

រូបភាពអគ្គនាយដ្ឋានកីឡា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់