• 2023-02-03 12:27:49
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​ការ៉ាតេ៖ ការ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​បង្ហាញ​ពី​សាមគ្គី​ និង​ឆន្ទៈ​

  • 2023-02-03 12:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ថា​ចំពោះ​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ ឆ្នាំ​២០២៣​ នេះ​គឺ​បង្ហាញ​ពី​សាមគ្គីភាព​ ការ​ប្ដេជ្ញា​ចិត្ត​ និង​ស្មារតី​ទទួល​ខុសត្រូវ។​

ឯកឧត្ដម​ សាមឺឌី​

ឯកឧត្ដម​ សាមឺឌី​ ស៊ីវឌ្ឍនា​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ពី​បណ្ដា​សមាគម​ ក្លឹប​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្រមូលផ្ដុំ​កម្លាំង​មហា​សាមគ្គី​ ការ​ប្ដេជ្ញា​ចិត្ត​ប្រកួត​ដោយ​ឆន្ទៈ​ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ការ៉ាតេ​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន​បន្ថែម។​

ទិដ្ឋភាពប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​សាល​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ ៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។​ សរុប​សមាគម​ ក្លឹប​ ចូលរួម​ ២១​ ត្រូវ​ជា​ ២៤៨​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់