
- 2023-02-03 11:40:38
- កីឡាផ្សេងៗ
Decathlon ចូលរួមឧបត្ថម្ភសម្ភារដល់អ្នកស្ម័គ្រចិត្តស៊ីហ្គេម ឆ្នាំ២០២៣
- 2023-02-03 11:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Decathlon ចូលរួមឧបត្ថម្ភសម្ភារដល់អ្នកស្ម័គ្រចិត្តស៊ីហ្គេម ឆ្នាំ២០២៣
ចន្លោះមិនឃើញ
ជាការរួមគ្នាឆ្ពោះទៅស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា នៅអំឡុងខែឧសភា ឆ្នាំ២០២៣ នេះ Decathlon បានចូលរួមគាំទ្រ និងជួយឧបត្ថម្ភជាសម្ភារដល់អ្នកស្ម័គ្រទាំង ៧០០០នាក់ប្រើប្រាស់នៅពេលពិធីមកដល់។
តាមការបញ្ជាក់របស់លោក ចេប៊ី តំណាង Decathlon Cambodia នាឱកាសក្រុមហ៊ុនបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន-មានជ័យ ថាស៊ីហ្គេមកម្ពុជានឹងក្លាយជាការបំផុសគំនិតប្រជាពលរដ្ឋ ក្នុងការលេងកីឡាកាន់តែច្រើន។ ហេតុនេះលោកក៏រីករាយក្នុងការចូលរួមគាំទ្រ ហើយនិងឧបត្ថម្ភសម្ភារជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើស ដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
លោក ចេប៊ី បានថ្លែងទៀតថា “យើងជឿជាក់ថាការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ ២០២៣ នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពុជាក្នុងការ សាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង បេជ្ញាចិត្តក្នុង ចូលរួមជួយដល់ព្រឹត្តិការណ៍កីឡា សមាគមកីឡា សហព័ន្ធកីឡា អង្គការក្រៅរដ្ឋាភិបាលនានា ហើយពួកយើងនឹងក៏ នៅតែបន្តសកម្មភាពទាំងនាពេលអនាគត ខាងមុខបន្តទៀត”។
ជាមួយគ្នានេះដែរដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon នឹងផ្តល់ជូនគូប៉ុង ៥ដុល្លារដល់ ១០០០ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ ខែកុម្ភៈ ២០២៣ ស្អែកម៉ោង ៩ព្រឹកនៅ Decathlon មានជ័យ៕