- 2023-02-01 04:50:16
- កីឡាផ្សេងៗ
NOCC៖ ក្រោយបញ្ចប់គម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍសម្រាប់កីឡាអត្តពលកម្មនឹងធ្វើឲ្យសហព័ន្ធមានការអភិវឌ្ឍន៍
- 2023-02-01 04:50:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC៖ ក្រោយបញ្ចប់គម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍសម្រាប់កីឡាអត្តពលកម្មនឹងធ្វើឲ្យសហព័ន្ធមានការអភិវឌ្ឍន៍
ចន្លោះមិនឃើញ
តំណាង NOCC ម្សិលមិញនេះបានធ្វើសន្និសីទបិទបញ្ចប់គម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នាពេលនេះក្រោយចុះពិនិត្យ និងបង្ហាត់បង្រៀនដោយអ្នកជំនាញអូឡាំពិកអន្តរជាតិ។
លោក ប៊ុយ សុភ័ណ្ឌ តំណាងឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនកិច្ចលើកទី២ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្ដីពីវាយតម្លៃរចនាសម្ព័ន្ធ យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹកដោយសហការជាមួយសហព័ន្ធ។ ត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ។ រៀបចំផែនការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក ។ រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង ។ រៀបចំសិក្ខាសាលាស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣-២០៣០ ។
តំណាង NOCC ខាងលើបន្ថែមទៀតថា ក្រោយពីបញ្ចប់គម្រោងដ៏មានសារៈសំខាន់នេះ គណៈគណៈកម្មាធិការអូឡាំពិកកម្ពុជាសង្ឃឹមជឿជាក់ថាសហព័ន្ធ នឹងមានផែនការអភិវឌ្ឍកីឡាអត្តពលកម្មរបស់ខ្លួនដែលមានលក្ខណៈវិទ្យាសាស្ត្រស្របតាមស្តង់ដារអត្តពលកម្មពិភពលោកសម្រាប់យកទៅអភិវឌ្ឍកីឡារបស់ខ្លួនឱ្យក្លាយជាកីឡាមានប្រជាប្រិយភាព និងសក្ដានុពលនៅកម្ពុជានាពេលអនាគត។
រំលឹកដែរថា លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ម្សិលមិញនេះបានធ្វើសន្និសីទសារព័ត៌មានបិទបញ្ជាប់ គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ ហើយក្រោមអធិបតីភាពលោក ដួង មាសចំរើន អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងលោក Oliver Scheer ជំនាញការជនជាតិ Austria មកពីស្ថាប័នអត្តពលកម្មពិភពលោកផងដែរ៕