- 2023-01-25 09:09:53
- កីឡាផ្សេងៗ
កិច្ចប្រជុំនាយបេសកកម្មអាស៊ាន ផ្ដោតលើបដិសណ្ឋាកិច្ចនៅ ស៊ីហ្គេម ២០២៣
- 2023-01-25 09:09:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចប្រជុំនាយបេសកកម្មអាស៊ាន ផ្ដោតលើបដិសណ្ឋាកិច្ចនៅ ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ព្រឹកមិញនេះបានសង្ខេបឲ្យដឹងថា កិច្ចប្រជុំនាយបេសកកម្មអាស៊ាន (CDM) គឺផ្ដោតសំខាន់លើច្រើនចំណុចពិសេសការចង់ដឹងឲ្យកាន់តែច្បាស់ពីនាយបេសកកម្មនានាចំពោះរឿងបដិសណ្ឋាកិច្ចរបស់ម្ចាស់ផ្ទះនៅ ស៊ីហ្គេម ខែឧសភា ឆ្នាំ២០២៣ នេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា កិច្ចប្រជុំនៅព្រឹកមិញបណ្ដាប្រទេសក្នុងតំបន់អាស៊ានមកចូលរួមនេះគឺដើម្បីក្ដាប់ព័ត៌មានសំខាន់ៗអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះផងដែរបានផ្ដោតលើការបដិសណ្ឋាកិច្ច ការផ្ដោតលើការដឹកជញ្ជូន ការស្នាក់នៅ ហូបចុក ការរៀបចំថែរក្សាសុខសុវត្ថិភាពរបស់កីឡាករ កីឡាការិនី។ នាយបេសកកម្មដែលមកនេះគឺចង់ដឹងឲ្យកាន់តែច្បាស់អំពីការត្រៀមខ្លួនរួចរាល់ហើយ ឬនៅរបស់ម្ចាស់ផ្ទះកម្ពុជាដើម្បីទទួល និងថែរក្សាកីឡាករ កីឡាការិនី ពីព្រោះពួកគេជាតួអង្គសំខាន់ក្នុងព្រឹត្តិការណ៍នេះ។
អ្នកជំនាញផ្នែកកីឡារបស់កម្ពុជាខាងលើបន្ថែមទៀតថា នៅព្រឹកនេះគឺទទួលបានផ្លែផ្កាល្អទាំងការរៀបចំកិច្ចប្រជុំ ការប្រជុំផ្ទៃក្នុង ប្រជុំបើកជំហរប្រឹក្សាយោបល់ផ្សេងៗទៀត។ ជាមួយគ្នានេះកម្ពុជាក៏ទទួលបានដំបូន្មានល្អៗ ឬទទួលបានក្ដីបារម្ភខ្លះៗពីបណ្ដាប្រទេសមួយចំនួន។
ឯកឧត្ដមបញ្ជាក់ផងដែរថា សរុបជារួមគឺកម្ពុជាបានការគាំទ្រ សាទរជាខ្លាំងពីបណ្ដាប្រទេសអាស៊ានទាំង ១១ ថាម្ចាស់ផ្ទះបានត្រៀមខ្លួនរួចរាល់ហើយ។ ម្ចាស់ផ្ទះមានរបៀបលក្ខណៈធ្វើការជាអាជីពច្រើនពិសេសទីប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានធ្វើការយ៉ាងល្អទោះសល់ ១០០ថ្ងៃទៀតប៉ុន្តែអ្វីៗហាក់រួចស្រេចទៅហើយ។
រំលឹកដែរថា កិច្ចប្រជុំនាយបេសកកម្មអាស៊ាន ឬ CDM MEETING នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ។