• 2023-01-24 03:27:17
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ការ៉ាតេ៖​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ជា​ការអភិវឌ្ឍន៍​ធនធាន​

  • 2023-01-24 03:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​រងសហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ វគ្គ​ចៅក្រម​អាជ្ញាកណ្ដាល​នេះ​ជា​ការ​អភិវឌ្ឍន៍​ធនធាន​សមត្ថភាព​មន្ត្រី​ឲ្យ​កាន់តែ​រីកចម្រើន​ និង​ឆ្ពោះ​ទៅ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ ណុប​ វណ្ណថារ៉ូ​ អគ្គលេខាធិការ​រង​សហព័ន្ធ​ សម្ដែង​នូវ​អំណរ​ស្វាគមន៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​អប់រំ​ និង​ NOCC​ បាន​សហការ​យ៉ាង​ជិតស្និត​ជា​មួយ​សហព័ន្ធ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រម​នេះ​កើត​ឡើង​ប្រកប​ដោយ​ជោគជ័យ។​

រូបភាពផ្ដល់ជូន

តំណាង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ជា​ការ​លើក​កម្ពស់​ធនធាន​ចៅក្រម​អាជ្ញាកណ្ដាល​ និង​ជា​ការ​អភិវឌ្ឍន៍​សមត្ថភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ដើម្បី​ត្រៀម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​បន្តបន្ទាប់​ខាង​មុខ​ទៀត។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កាល​ពី​ថ្ងៃ​ទី១៦​ ដល់​ ២០​ ខែ​មករា​ ឆ្នាំ​២០២៣។​ សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​មាន​ ៣០​នាក់៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី