- 2023-01-18 06:56:19
- កីឡាផ្សេងៗ
សហព័ន្ធសូហ្វតិន្នីស៖ វគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលជាជំហានថ្មី
- 2023-01-18 06:56:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធសូហ្វតិន្នីស៖ វគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលជាជំហានថ្មី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល ក្រោមអធិបតីភាពអគ្គលេខាធិការដ្ឋានឯកឧត្ដម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រោយដំណើរការអស់រយៈពេល៥ថ្ងៃ។
ឯកឧត្ដម សរ សិទ្ធិ ប្រធានសហព័ន្ធបានវាយតម្លៃខ្ពស់ផងដែរ ដល់មន្ត្រីសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដោយការយកចិត្តទុកដាក់ ជាពិសេសគ្រូឧទ្ទេស ដែលបានដឹកនាំវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបានជោគជ័យគួរកត់ឱ្យសម្គាល់។
ប្រធានសហព័ន្ធបានគូសបញ្ជាក់ទៀតថា ជាមោទកភាពមួយផងដែរ ដែលសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សម្រេចបានដោយជោគជ័យក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដោយផលិតបានធនធានល្អៗសម្រាប់ត្រៀមស៊ីហ្គេម ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសិក្ខាកាមក្នុងវគ្គនេះ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតជាពិសេសលើផ្នែកភាសាដោយហេតុថាស៊ីហ្គេមជាព្រឹត្តិការណ៍កម្រិតអន្តរជាតិ ដូច្នេះទាមទារឱ្យមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលទាំងអស់ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីដឹកនាំការប្រកួតឱ្យទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។ ឯកឧត្តម បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថាជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការជួយបណ្តុះបណ្តាលពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ចាស់វស្សាលេីវិស័យនេះគឺលោក យី សារិន គ្រូជនជាតិខ្មែរ និងលោក Ogiwara Masato គ្រូជនជាតិជប៉ុន។
បញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ ២០២៣ ដំណើរការរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី ៩ ដល់ ១៣ ខែមករា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦រូបក្នុងនោះសិក្ខាកាមជាស្ត្រីចំនួន ៦រូប៕