
- 2023-01-17 07:42:58
- កីឡាផ្សេងៗ
មិនធម្មតា! ប្រណាំងរថយន្ត OFF ROAD នៅមណ្ឌលគិរី ៣ថ្ងៃអ្នកចូលទស្សនាជិត២ម៉ឺននាក់
- 2023-01-17 07:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ប្រណាំងរថយន្ត OFF ROAD នៅមណ្ឌលគិរី ៣ថ្ងៃអ្នកចូលទស្សនាជិត២ម៉ឺននាក់
ចន្លោះមិនឃើញ
លោកអភិបាលរងខេត្តមណ្ឌលគិរី ថាការប្រកួតរយៈពេល ៣ថ្ងៃនេះគឺមានអ្នកចូលទស្សនា និងគាំទ្រប្រហែលជិត ២ម៉ឺននាក់ឯណោះក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព លើទីលាន ១២ម៉ូទ័រផាក។
លោក ងិន សុខវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នេះគឺធ្វើបានល្អ និងមានការផ្សព្វផ្សាយបានច្រើន ទូលំទូលាយនាំឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិបានជ្រួតជ្រាបអំពីការប្រកួត។
អភិបាលរងខេត្តខាងលើជឿជាក់ថានេះជាការផ្សព្វផ្សាយដ៏ល្អ និងជាការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ពិសេសប្រជាពលរដ្ឋកម្ពុជាតែម្ដងឲ្យចាប់អារម្មណ៍ ឬចង់មកកម្សាន្តផ្ទាល់ដល់ទីលាន ១២ម៉ូទ័រផាក។ បើតាមការប៉ាន់ប្រមាណក្នុង១ថ្ងៃនៃការប្រកួតនេះមានអ្នកចូលទស្សនាខ្ទង់ជាង ៥០០០នាក់ ដូច្នេះ៣ថ្ងៃកន្លងទៅនេះចូលជិត ២ម៉ឺននាក់ឯណោះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព លើទីលាន ១២ម៉ូទ័រផាក ដែលធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ ក្នុងខេត្តមណ្ឌលគិរី នេះបានបញ្ចប់ទៅហើយ។ ការប្រកួតនៅថ្ងៃទី១ គឺមានប្រណាំងរថយន្ត OFF ROAD និងប្រណាំងរថយន្ត RALLY ថ្ងៃទី២ គឺប្រណាំងរថយន្ត OFF ROAD សុទ្ធ និងថ្ងៃទី៣ ចុងក្រោយគឺប្រណាំងរថយន្ត OFF ROAD និងម៉ូតូហោះ CROSS៕