• 2023-01-15 03:41:11
  • កីឡា​ផ្សេង​ៗ

អ្នក​មណ្ឌលគិរី​ គាំទ្រ​វិស័យ​កីឡា​ OFF ROAD​ មិន​ធម្មតា​ទេ​ឈរ​មើល​ទាំង​កណ្ដាល​ថ្ងៃ​

  • 2023-01-15 03:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​រយៈពេល​ ២ថ្ងៃ​ នៃ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ លើ​ទីលាន​ ១២​ម៉ូទ័រ​ផាក​កន្លង​ទៅ​នេះ​គឺ​មាន​អ្នក​គាំទ្រ​ និង​ចូលរួម​ទស្សនា​ច្រើន​មិន​ថា​ហាល​ក្ដៅ​នោះ​ឡើយ។​

ទិដ្ឋភាពប្រណាំង

ការ​ប្រកួត​ OFF ROAD​ គឺ​ឈាន​ដល់​ថ្ងៃ​ទី៣​ ហើយ​នៅ​ទីលាន​ ១២​ម៉ូទ័រ​ផាក​ ឯ​ខេត្ត​មណ្ឌលគិរី​ ខណៈ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ផង​ដែរ។​ អ្វី​ដែល​គេ​កត់សម្គាល់​នោះ​គឺ​សន្ទុះ​នៃ​ការ​គាំទ្រ​តែ​ម្ដង​ ពោល​មាន​ប្រជាពលរដ្ឋ​ និង​យុវជន​ច្រើន​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​មិន​ថា​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ខ្លាំង​យ៉ាងណា​ ឈរ​យូរ​ប៉ុណ្ណា​ ក៏​នៅ​តែ​មកចូលរួម​ទស្សនា​ផ្ទាល់​ដដែល។​

ទិដ្ឋភាពប្រណាំង

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFF ROAD សន្តិភាព ២០២៣​ គឺ​មាន​ដូច​ជា​ ទី១​ ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​ OFF ROAD ទី២​ ប្រណាំង​រថយន្ត OFF ROAD RALLY​ និង​ទី៣ ប្រណាំង​ម៉ូតូ​ CROSS ចំនួន​៥ក្រុម​ និង​មាន​ម៉ូតូ​សរុប​ចំនួន ​១២១គ្រឿង។​ ការ​ប្រកួត​នេះ​ផង​ដែរ​មាន​រយៈពេល​ ៣ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៥​ នៅ​ទីលាន​ ១២ម៉ូទ័រ​ផាក​ ក្នុង​ខេត្ត​មណ្ឌលគិរី។

ទស្សនា​ទិដ្ឋភាព​នៃ​អ្នក​គាំទ្រ​ផ្ទាល់​លើ​ទីលាន​ប្រកួត​ ១២​ម៉ូទ័រ​ផាក៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់