• 2023-01-08 05:10:11
  • កីឡា​ផ្សេង​ៗ

សហព័ន្ធកីឡាទូកក្តោងកម្ពុជា៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ជា​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ និង​មន្ត្រី​បច្ចេកទេស​

  • 2023-01-08 05:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ជាតិ​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​មន្ត្រី​បច្ចេកទេស​ផង​ដែរ។​

លោកឧត្តមនាវីទោ នួន សុធី (រូបភាពផ្ដល់ជូន)

លោក សោម សុទ្ធរិទ្ធិពង្ស​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​មាន​សារៈ​សំខាន់​មួយ​សម្រាប់​ការ​បន្ត​កសាង​សមត្ថភាព​ គុណភាព​ ទេពកោសល្យ​ និង​វិជ្ជាជីវៈ​របស់​កីឡាករ​ កីឡា​ការិនី​ ជា​ពិសេស​គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​របស់​មន្ត្រី​បច្ចេកទេស ​ចៅក្រម​របស់​សហព័ន្ធ​ក្រោម​ការ​ជួយ​គាំទ្រ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ដើម្បី​ជំរុញ​ អភិវឌ្ឍន៍​វិស័យ​កីឡា​ទូក​ក្ដោង​នៅ​កម្ពុជា​​​​​​​ ក្នុង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាងមុខ ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ នេះ​មាន​រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ ៧​ ខែ​មករា​ ឆ្នាំ​០២៣ ​នៅ​ឆ្នេររាម​ ដែល​ស្ថិត​ក្នុង​ភូមិអុង​ ឃុំរាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់