- 2023-01-06 07:52:55
- កីឡាផ្សេងៗ
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ៖ ការប្រកួតជើងឯកថ្នាក់ជាតិជាការបំផុសដល់ស្រទាប់មហាជន
- 2023-01-06 07:52:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ៖ ការប្រកួតជើងឯកថ្នាក់ជាតិជាការបំផុសដល់ស្រទាប់មហាជន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ និងពានរង្វាន់សហព័ន្ធ លើកទី២ នេះជាការបំផុសដ៏ល្អមួយដល់ស្រទាបមហាជនឲ្យបានដឹងពីសកម្មភាពនានា និងជំរុញដល់ការចង់ហ្វឹកហាត់ជាមួយផងដែរ។
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិរយៈពេល ៤ថ្ងៃនេះគឺសារសំខាន់ណាស់ក្នុងការបំផុសដល់ស្រទាបមហាជនឲ្យចាប់អារម្មណ៍ និងចាប់ផ្ដើមងាកមកហ្វឹកហាត់ក៏ដូចជាលេងកីឡាវាយកូនឃ្លីលើតុ។
ក្រៅពីនេះក៏ជាការលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាព កីឡាករ កីឡាការិនី ដើម្បីជាការត្រៀមខ្លួនឲ្យបានពេញលេញឈានទៅការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ឯកឧត្ដមក៏ថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួតដែលបានដំណើរការប្រកួតដោយរលូន និងជោគជ័យ។
រំលឹកដែរថា ការប្រកួតពានរង្វាន់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ និងពានរង្វាន់សហព័ន្ធ លើកទី២ នេះធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ ៥ ខែមករា នៅក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងពិធីបិទការប្រកួតម្សិលមិញគឺមានការអញ្ជើញចូលរួមពីឯកឧត្ដម គៀត ច័ន្ធថារិទ្ធ ប្រធានសហព័ន្ធ ឯកឧត្ដម ដួង មាសចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ត្រីសហព័ន្ធជាច្រើនរូបផងដែរ៕