• 2022-12-22 04:35:03
  • កីឡា​ផ្សេង​ៗ

ប្រធានសហព័ន្ធ​វាយសី៖​ អរគុណ​ចំពោះ​ NOCC ​បង្កើត​វគ្គ​សាមគ្គី​អូឡាំពិក​ពង្រឹង​សមត្ថភាព​គ្រូៗ​

  • 2022-12-22 04:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ដែល​បង្កើត​វគ្គ​ «សាមគ្គី​អូឡាំពិក​ស្ដី​ពី​គ្រូ​បង្វឹក​កីឡា​វាយ​សី​កម្រិត១​» នេះ​ឡើង។​

ឯកឧត្ដម​ លី ​កុសល​

ឯកឧត្ដម​ លី ​កុសល​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ «សាមគ្គី​អូឡាំពិក​ស្ដី​ពី​គ្រូ​បង្វឹក​កីឡា​វាយ​សី​កម្រិត១​»​ ជា​ការ​ជំរុញ​ពង្រឹង​សមត្ថភាព​ ធនធាន​គ្រូ​ដែល​ជា​វគ្គ​មាន​សារសំខាន់​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​

ទិដ្ឋភាពបិទវគ្គ

នេះ​ជា​លើក​ទី២​ ហើយ​ដែល​អូឡាំពិក​បាន​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​សម្រាប់​សហព័ន្ធ​ ដូច្នេះ​ក្នុង​នាម​ជា​ប្រធាន​ក៏​ថ្លែង​អំណរគុណ​ និង​សង្ឃឹម​ថា​មាន​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​បន្តបន្ទាប់​ទៀត។​ ទន្ទឹង​និង​នេះ​សិក្ខាកាម​ក៏​ដូច​ជា​គ្រូៗ​ កីឡាករ​ កីឡា​ការិនី​របស់​សហព័ន្ធ​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ ខំ​ប្រឹងប្រែង​សិក្សា​ ឬ​អនុវត្ត​មាន​ដោយ​យក​ចិត្ត​ទុកដាក់ពិសេសនាឱកាសក្រោយៗ។​ កីឡាករ​ល្អ​ ខ្លាំង​ទៅ​បាន​ត្រូវ​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ មាន​គ្រូ​ល្អ​ទើប​អាច​ឈាន​ដល់​កម្រិត​ខ្ពស់​ទៅ​បាន។​

ទិដ្ឋភាពបិទវគ្គ

វគ្គ​ «សាមគ្គី​អូឡាំពិក​ស្ដី​ពី​គ្រូ​បង្វឹក​កីឡា​វាយ​សី​កម្រិត១​» ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ក្រោយ​ដំណើរ​ការ​ចាប់​បី​ថ្ងៃ​ទី១៦​ ដល់​ ២១​ ខែ​ធ្នូ​ ឆ្នាំ​២០២២។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥​ នាក់​ ស្រី៨​ មក​ពី​ក្លឹប​ ១១​ ផ្សេងៗ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់