• 2022-12-20 04:57:59
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទោចក្រយាន៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ទទួល​បាន​អ្នក​ចុះឈ្មោះ​ជាង​ ២០០​នាក់​

  • 2022-12-20 04:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​ ថា​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​ទទួល​ការ​ចុះ​ឈ្មោះ​រយៈពេល​ ២ថ្ងៃ​ទៀត​ ខណៈ​បច្ចុប្បន្ន​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ជាង​ ២០០នាក់​ហើយ។​

រូបភាពផេកសហព័ន្ធ

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប​ដដែល​ដោយ​ប្រើប្រាស់​ទីតាំង​ ២ផ្សេង​គ្នា​ ទី១​ ក្រុង​សៀមរាប​តំបន់​អង្គរ​ និង​ទី២​ ស្រុក​បន្ទាយស្រី។​

គិត​មក​ដល់​ពេល​នេះ​ការ​ចុះឈ្មោះ​មាន​ចំនួន​ ២៥២​នាក់​ហើយ​ យ៉ាងណា​សហព័ន្ធ​ក៏​នៅ​តែ​បន្ត​ទទួល​ការ​ចុះឈ្មោះ​ចំពោះ​កីឡាករ​ កីឡា​ការិនី​មក​ពី​ សមាគម​ បណ្ដា​ក្លឹប​នានា​រយៈ​ពេល​២ថ្ងៃ​ទៀត​ផង​ដែរ។​

រូបភាពផេកសហព័ន្ធ

តំណាង​សហព័ន្ធ​ខាង​លើ​ក៏​ថ្លែង​អំណរគុណ​ដល់​ HERBALIFE​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​កន្លង​ទៅ​ និង​ពិសេស​ទៅ​ទៀត​នោះ​ឆ្នាំ​នេះ​បាន​បន្ថែម​ថវិកា​ទ្វេដង​រហូត​ដល់​ជាង​ ៤០០០០​ ដុល្លារ​ក្នុង​ការ​រៀបចំ​ការ​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២។​

តំណាងសហព័ន្ធ និង​ខាង​ HERBALIFE

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦​ ដល់​ ២៨​ ខែ​ធ្នូ។​ សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​ចូលរួមប្រកួត​អាច​ទំនាក់ទំនង​ទៅ​កាន់​សហព័ន្ធ​ទោចក្រយាន​ ឬ​ហ្វេសបុក​ផេក​ សហព័ន្ធកីឡាទោចក្រយានកម្ពុជា Cambodian Cycling Federation – CCF៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់