• 2022-12-19 07:28:03
  • កីឡា​ផ្សេង​ៗ

ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍៖​ វៀតណាម​នៅ​តែខ្លាំង​ឈ្នះ​មាស១៨​ ខណៈ​ម្ចាស់​ផ្ទះ​ក៏​មិន​ធម្មតា​

  • 2022-12-19 07:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ ៣ថ្ងៃ​នេះ​បាន​បិទ​បញ្ចប់​ហើយ​ ខណៈ​ក្រុម​វៀតណាម​នៅ​តែ​ខ្លាំង​ឈរ​លេខ១​ ឈ្នះ​មេដាយ​មាស​ ១៨​គ្រឿង ស្របពេល​កម្ពុជា​ឈរលេខ៣​ ។​

រូបភាពហ្វេសបុកសហព័ន្ធ

លោក​ ខេស៊ី​ បាណេត​ ធ្លាប់​បាន​លើក​ឡើង​កន្លង​ទៅ​ថា​ប្រទេស​វៀតណាម​ជា​ជើង​ខ្លាំង​ក្នុង​តំបន់​លើ​ផ្នែក​កីឡា​ចំបាប់​នេះ។​ ជាក់ស្ដែង​កាល​ពី​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​វៀតណាម​ នោះ​គឺ​ម្ចាស់​ផ្ទះ​ក៏​ឈរ​លេខ១​ ផង​ដែរ​ ដោយ​ឈ្នះ​មេដាយ​មាស១៧គ្រឿង។​

រូបភាពហ្វេសបុកសហព័ន្ធ

យ៉ាងណា​ចំពោះ​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នេះ​វិញគឺ​ចំបាប់​របស់ ​វៀតណាម​ នៅ​តែ​បង្ហាញ​ទម្រង់​ខ្លាំង​ពូកែ​ដដែល​តាម​រយៈ​ការ​ឈ្នះ​មេដាយ​មាស​ ១៨​ ប្រាក់១១​ និង​សំរឹទ្ធ១​ ឈរ​លេខ១។​ ចំពោះ​ខាង​កម្ពុជា​វិញ​ក៏​មិន​ធម្មតា​ដែរ​ពោល​ឈ្នះ​មេដាយ​មាស ៣​ ប្រាក់៣​ សំរឹទ្ធ១៣​ គឺ​ឈរ​លេខ៣​ ដែល​នេះ​បង្ហាញ​ពី​ភាព​រីកចម្រើន​ និង​ជា​សញ្ញាណ​ល្អ​មួយ​បើប្រៀបធៀប​និង​ស៊ីហ្គេម​ លើក​ទី៣១​ កន្លង​ទៅ​នេះ។​

កីឡាករកម្ពុជា​ឈ្នះមេដាយមាស

រំលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​មាន​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២។​ ប្រទេស​ជាប់​លេខ១​ វៀតណាម​ លេខ២​ ឥណ្ឌូណេស៊ី​ និង​លេខ៣​ កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់