• 2022-12-14 10:50:28
  • កីឡា​ផ្សេង​ៗ

ថ្នាក់​ដឹកនាំ​ថ្មី​សហព័ន្ធ​កីឡា​សូហ្វតិនីស្ន​ ប្ដេជ្ញា​នាំ​កិត្យានុភាព​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​

  • 2022-12-14 10:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ សរ​ សិទ្ធិ​ ដែល​ទើប​ជាប់​ជា​ប្រធាន​សហព័ន្ធ​សូហ្វតិន្នីស​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ជំរុញ​អភិវឌ្ឍន៍​ និង​នាំ​កិត្យានុភាព​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​លើ​ប្រភេទ​កីឡា​មួយ​នេះ។​

ទិដ្ឋភាពមហាសន្និបាត

ឯកឧត្ដម​ សរ​ សិទ្ធិ​ ថ្លែង​អំណរគុណ​ដល់​អង្គ​មហាសន្និបាត​ដែល​បាន​ទុកចិត្ត​ សម្រេច​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​នៅ​ពេល​នេះ។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​មួយ​ដល់​ឯកឧត្ដម​ក៏​ដូច​ជា​ក្រុម​ការងារ​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ។​

ទិដ្ឋភាពមហាសន្និបាត

ជា​មួយ​គ្នា​នេះ​ដែរ​ប្រធាន​សហព័ន្ធ​ថ្មី​ខាង​លើ​នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​ នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​សហព័ន្ធ​ឲ្យ​មាន​ភាព​រីកចម្រើន​ ជា​ពិសេស​ការ​ឈាន​ទៅ​ស្វែង​រក​កិត្យានុភាព​បន្ថែម​ទៀត​មិន​ថា​កម្រិត​ថ្នាក់​ជាតិ​ ឬ​អន្តរជាតិ​នោះ​ឡើយ។​ ឯកឧត្ដម​នឹង​កៀរគរ​រក​ជំនួយ ឬ​ការ​ឧត្ដម​នានា​ដើម្បី​ជួយ​ដល់​សហព័ន្ធ​មិន​ថា​ជា​ថវិកា​ សម្ភារ​ហ្វឹកហាត់​ជា​ដើម។​

ទិដ្ឋភាពមហាសន្និបាត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ NOCC។​ ក្នុង​សហព័ន្ធ​បាន​សម្រេច​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ និង​សមាសភាព​គណៈកម្មាធិការ​ប្រត្តិត​ថ្មី​ផង​ដែរ។​ ឯកឧត្ដម​ សរ​ សិទ្ធិ​ ជា​ប្រធាន​ ឯកឧត្ដម​ យិត​ ភីរៈ​ អគ្គលេខាធិការ​ ឧត្ដមសេនីយ៍ទោ​ អ៊ាន សុភ័ក្រ្ត អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់