- 2022-12-14 06:49:45
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធលើកទម្ងន់៖ វគ្គបណ្ដុះបណ្ដាលលើកទម្ងន់នេះជាឱកាសស្វែងយល់អ្វីថ្មី
- 2022-12-14 06:49:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធលើកទម្ងន់៖ វគ្គបណ្ដុះបណ្ដាលលើកទម្ងន់នេះជាឱកាសស្វែងយល់អ្វីថ្មី
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ថាវគ្គ «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាលបង្វឹកកីឡាលើកទម្ងន់» ជាឱកាសល្អសម្រាប់សិក្ខាកាមបានស្វែងយល់ និងហាត់រៀនប្រភេទកីឡាថ្មីក្រៅតែពីជំនាញរបស់ខ្លួនកន្លងមក។
ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា សិក្ខាកាមទាំងអស់សូមចាប់អារម្មណ៍ចំពោះជំនាញថ្មីផ្នែកលើកទម្ងន់នេះ។ វាជាជំនាញថ្មីមែន ប៉ុន្តែគឺមានសារសំខាន់ណាស់ដល់កីឡាផ្សេងៗដែលសុទ្ធតែចាំបាច់ហ្វឹកហាត់លើកទម្ងន់នេះក្នុងការពង្រឹងកាយសម្បទា ឬកម្លាំងជាដើម។
ដូច្នេះសូមអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះត្រូវមានការយកចិត្តទុកដាក់ក្នុងការស្វែងយល់ជាមួយគ្រូឧបទេសកម្រិតអន្តរជាតិដែលពោរពេញដោយបទពិសោធ។ ទន្ទឹងនិងនេះបើមានអ្វីឆ្ងល់ត្រូវហ៊ានសាកសួរ។ ប្រសិនបើសិក្ខាកាមអាចចាប់បានច្រើនពីប្រភេទកីឡានេះ វានឹងជួយច្រើនដល់ការបង្ហាត់បង្រៀនកីឡាជំនាញរបស់ខ្លួនផ្នែកម្លាំងក្នុងការពង្រឹងកាយសម្បទា កម្លាំង តាមលក្ខណៈត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។
រំលឹកដែរថា វគ្គ «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាលបង្វឹកកីឡាលើកទម្ងន់» រៀបចំដោយ NOCC ជាមួយសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុប ២៥នាក់ និងមានរយៈពេល ៥ថ្ងៃគឺពីថ្ងៃទី១៣ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២២៕