- 2022-12-12 15:10:24
- កីឡាផ្សេងៗ
អ្នកជិះម៉ូតូធំគួរសាកចូលទីលានប្រកួតដោយសារហេតុផលពិសេសទាំងនេះ...
- 2022-12-12 15:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជិះម៉ូតូធំគួរសាកចូលទីលានប្រកួតដោយសារហេតុផលពិសេសទាំងនេះ...
ចន្លោះមិនឃើញ
កីឡាករ លី បូផានម៉ា ថាអ្នកលេងម៉ូតូធំបើអាចគួរសាកល្បងចូលរួមការប្រកួតក្នុងទីលានស្តង់ដារណាមួយ ដោយសារតែអាចទទួលបានអារម្មណ៍រំភើបប្លែកម្យ៉ាង និងមានបទពិសោធថ្មីៗអំពីលក្ខណៈនៃការជិះបែបប្រកួត។
លី បូផានម៉ា បានឲ្យដឹងថា រូបគេពិតជារំភើបបន្ទាប់ពីការចូលរួមប្រកួតលើទីលានស្តង់ដារនៅ YAMAMOTO CIRCUIT ក្នុងខេត្តកំពង់ស្ពឺ ដែលរៀបចំភ្នាក់ងារការ៉ា។ អ្នកដែលលេងម៉ូតូធំដែលមិនធ្លាប់ចូលរួមប្រកួតអាចសាកល្បងការប្រកួតនានានៅពេលក្រោយបាន។
ម្ចាស់មេដាយមាសលើប្រភេទ Class 1000CC រូបនេះបន្ថែមទៀតថា អ្វីដែលទទួលបានពីការប្រកួត ទី១ អារម្មណ៍រំភើបខុសពីការជិះបែបកម្សាន្ត ឬជិះទេសចរណ៍កន្លងទៅតាមផ្លូវសាធារណៈ ទី២ បានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនឲ្យគេបានដឹង ទី៣ ទទួលបានចំណេះដឹងបន្ថែមអំពីម៉ូតូ ដឹងពីរបៀបចូលលេខ របៀបចុះ របៀបចូលកែងជាដើម។
អ្នកនិយមវិស័យម៉ូតូធំខាងលើក៏មានបំណងក្នុងការចូលរួមប្រកួតប្រជែងជាថ្មីទៀតនៅពេលដែលខាងការ៉ា (KARA) រៀបចំក្រោយៗទៀត។ រូបគេក៏ថ្លែងអំណរគុណដល់ការ៉ា សហព័ន្ធយានយន្តដែលបង្កើតកម្មវិធីប្រណាំងនេះឡើង។
បញ្ជាក់ដែរថា កីឡាករ លី បូផានម៉ា គឺឈ្នះមេដាយមាស លើប្រភេទ Big Bike 1000CC ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប (ELF CUP RACE ENDURANCE) ដែលរៀបចំឡើងដោយភ្នាក់ងារការ៉ា (KARA) សហការជាមួយសហព័ន្ធកីឡាយានយន្ត កាលពីថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២២២ នៅទីលាន YAMAMOTO CIRCUIT៕