- 2022-12-11 04:18:49
- កីឡាផ្សេងៗ
សៀក ពេជ្រ មុនប្រកួតមិនរំពឹងដល់លេខ១ តែសំណាងល្អពេលប្រកួតម៉ូតូអត់ខូច
- 2022-12-11 04:18:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀក ពេជ្រ មុនប្រកួតមិនរំពឹងដល់លេខ១ តែសំណាងល្អពេលប្រកួតម៉ូតូអត់ខូច
ចន្លោះមិនឃើញ
ម្ចាស់ជយលាភីលេខ១ ផ្នែក Endurance សៀក ពេជ្រ និង ប៊ុន ថេង ថាមិនរំពឹងខ្ពស់រហូតដល់ឈ្នះបានលេខ១ នេះទេ ប៉ុន្តែដោយសារការខំប្រឹង ការសហការគ្នាល្អ និងម៉ូតូអត់ខូចទៀតនោះទើបទទួលបានចំណាត់ថ្នាក់ល្អបែបនេះ។
ក្រោយទទួលពានរង្វាន់លេខ១ សៀក ពេជ្រ និង ប៊ុន ថេង បានឲ្យដឹងថា ចំពោះការប្រកួតនេះគឺមានកីឡាករខ្លាំងៗច្រើន ចំណែកការជិះប្រកួតក៏ច្រើនជុំ និងយូរផងដែរ។ ហេតុនេះហើយទើបមុនការប្រកួតខ្លួនមិនសូវសង្ឃឹមឈានដល់ការឈ្នះលេខ១ នោះទេ។
ម្ចាស់ជយលាភីលេខ១ រូបនេះបន្ថែមទៀតថា ដោយសារតែការសហការគ្នា ការយល់ចិត្ត ពិសេសការឲ្យសញ្ញាទៅគ្នាទៅវិញទៅមក និងក្រុមបច្ចេកទេសបានរៀបចំបានល្អហើយរហ័សនាំឲ្យក្រុមទាំងមូលអាចដណ្ដើមបានលេខ១ លើផ្នែក Endurance នេះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬ ELF CUP RACE ENDURANCE ម្សិលមិញនេះបានបញ្ចប់ការប្រកួតថ្ងៃទី១ របស់ខ្លួនហើយក្នុងនោះម្ចាស់ពានរង្វាន់លេខ១ បានលើកីឡាករ សៀក ពេជ្រ និង ប៊ុន ថេង មកពីក្រុម PT Racing Team។ ដោយឡែកសម្រាប់ថ្ងៃទី២ នេះគឺកំពុងដំណើរការប្រកួតបន្តទៀតដើម្បីស្វែងរកម្ចាស់ពានរង្វាន់ប្រភេទ Class ផ្សេងៗទៀត៕
វិដេអូ៖