- 2022-12-03 06:13:06
- កីឡាផ្សេងៗ
អ្នកចង់ទស្សនាភាពប៉ិនប្រសព្វ ទន់ភ្លន់ បត់បែន នៃសីស្លាបខ្មែរអាចទៅសកលភូមិន្ទថ្ងៃនេះ
- 2022-12-03 06:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចង់ទស្សនាភាពប៉ិនប្រសព្វ ទន់ភ្លន់ បត់បែន នៃសីស្លាបខ្មែរអាចទៅសកលភូមិន្ទថ្ងៃនេះ
ចន្លោះមិនឃើញ
សមាគមសីស្លាបខ្មែរ ថ្ងៃនេះបានប្រារព្ធការប្រកួតជើងឯកទូទាំងប្រទេសនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេលពេញមួយថ្ងៃដើម្បីពង្រីកផ្សព្វផ្សាយ និងស្វែងរកក្រុមខ្លាំងប្រចាំឆ្នាំ ២០២២ នេះ។ ដូច្នេះអ្នកចង់ទស្សនាផ្ទាល់អញ្ជើញទៅបាននៅសាលការ៉ាតេក្នុងសកលវិទ្យាល័យខាងលើ។
លោក សុខ ភិរម្យ ប្រធានសមាគមសីស្លាបឲ្យដឹងថា ថ្ងៃនេះជាការប្រកួតលើកទី៣ ខណៈកាលពីឆ្នាំ ២០១៨, ២០១៩ គឺធ្លាប់ធ្វើរួច២ដងមកហើយ។ ប៉ុន្តែក្រោយមានផ្ទុះជំងឺកូវីដ សមាគមក៏បានផ្អាកសកម្មភាពប្រកួតរហូតដល់ពេលនេះទើបចាប់ផ្ដើមឡើងវិញ។
ប្រធានសមាគមរូបនេះបញ្ជាក់ថា កម្មវិធីនេះគឺគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ ជំរុញអភិរក្សកីឡាសីស្លាបពីថ្នាក់ដឹកនាំ ក្រសួងផ្សេងៗ។ មួយវិញទៀតក៏ជាការបង្ហាញស្ថាប័នដឹកនាំកីឡា អំពីសក្ដានុពល ភាពរីកចម្រើនផ្នែកធនធានរបស់សីស្លាបនៅពេលបច្ចុប្បន្នដើម្បីពិនិត្យអាចឈានដល់ការបង្កើតឲ្យក្លាយជាសហព័ន្ធកីឡាជាតិដូចកីឡាផ្សេងៗដែរ។
រំលឹកដែរថា ការប្រកួតជើងឯកទូទាំងប្រទេសរបស់សមាគមសីស្លាបខ្មែរនេះគឺធ្វើនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានរយៈពេលពេញ ១ថ្ងៃ។ ក្លឹបចូលរួមប្រកួតប្រជែងមាន១៦ មកពីបណ្ដារាជធានី ខេត្តផ្សេងៗ។ ព្រឹកមិញនេះដែរក្នុងពិធីបើកការប្រកួតក៏បានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង និងបានឧបត្ថម្ភថវិកាសម្រាប់ប្រកួតចំនួន ២លានរៀលផងដែរ៕