• 2022-12-02 11:17:11
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ ចាប់​ផ្ដើម​ជា​ថ្មី​ក្រោយ​ខកខាន​ដោយ​សារ​កូវីដ​ ៣​ឆ្នាំ​

  • 2022-12-02 11:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ ឬ​ហៅ​ថា​ ELF CUP RACE ENDURANCE ​នឹង​ចាប់ផ្ដើម​ប្រកួត​ជា​ថ្មី​នៅ​ថ្ងៃ​ទី៩​ ខែ​​ធ្នូ​ ២០២២​ ក្រោយ​ខកខាន​រៀបចំ​ប្រហែល​ ៣ឆ្នាំ​ដោយ​សារ​តែ​ជំងឺ​កូវដី​កន្លង​ទៅ​នេះ។​

លោក ពៅ តិចឡេង

លោក ពៅ តិចឡេង ​ភ្នាក់ងារ​រៀបចំ​ការ៉ា​កម្ពុជា ​(KARA)​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៅ​ជំងឺ​កូវីដ​ធ្វើ​ឲ្យ​ការ​ប្រណាំង​ម៉ូតូ​លើ​វាលរាប​នេះ​ខកខាន​ប្រហែល​ ៣ឆ្នាំ​មក​ហើយ។​ ប៉ុន្តែ​ឥលូវ​នេះ​ចាប់​ផ្ដើម​ប្រកួត​វិញ​ហើយ​នៅ​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ ២០២២។​ ដូច្នេះ​កីឡាករ​ កីឡា​ការិនី​ជ្រាប​ជា​ដំណឹង​ និង​ចាប់​ផ្ដើម​រៀបចំ​ម៉ូតូ​ឡើង​វិញ​ដើម្បី​ចូលរួម​ការ​ប្រកួត​កម្មវិធី​ជា​ច្រើន​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ។​

រូបភាពផ្ដល់ជូន

ចំណែក​លោក​ ខៃ​ វណ្ណៈ​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ចូលរួម​ទាំង​អស់​ត្រូវ​គោរព​គោលការ​សុវត្ថិភាព​ទីលាន​ ស្ដាប់​ការ​ណែនាំ​ខាង​ផ្នែក​បច្ចេកទេស​ជា​ដើម​ និង​មួយ​ទៀត​មានសុជីវធម៍​ គោរព​បទបញ្ជា​នៃ​ការ​ប្រកួត​ឲ្យ​បាន​ល្អ។​ តំណាង​សហព័ន្ធ​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ TOTAL​ ដែល​បាន​ជួយ​ជ្រោមជ្រែង​ លើក​ស្ទួយ​វិស័យ​កីឡា​ប្រណាំង​យានយន្ត​នេះ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ ឬ​ហៅ​ថា​ ELF CUP RACE ENDURANCE​ នឹង​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីលាន​ YAMAMOTO CIRCUIT ​ខេត្ត​កំពង់ស្ពឺ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ៤៨​នាក់​ និង​ប្រកួត​លើ​ចម្ងាយ​ផ្លូវ​ ១៦០០​ ម៉ែត្រ​ និង​មាន​ ១៣​ Corner៕​

រូបភាពផេក KARA

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់