- 2022-12-01 07:34:37
- កីឡាផ្សេងៗ
សហព័ន្ធការ៉ាតេ៖ កីឡាជាតិ លើកទី៣ ចៅក្រម-អាជ្ញាកណ្ដាល យើងមានសមត្ថភាពគ្រប់គ្រាន់
- 2022-12-01 07:34:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធការ៉ាតេ៖ កីឡាជាតិ លើកទី៣ ចៅក្រម-អាជ្ញាកណ្ដាល យើងមានសមត្ថភាពគ្រប់គ្រាន់
ចន្លោះមិនឃើញ
ប្រធានគណៈកម្មការរៀបចំការប្រកួតការ៉ាតេ បានបញ្ជាក់ថាក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះចៅក្រម អាជ្ញាកណ្ដាល គឺបំពេញភារកិច្ចបានជោគជ័យ និងបង្ហាញពីសមត្ថភាពកាត់សេចក្ដីត្រឹមត្រូវល្អ។
លោក ណុប វណ្ណថារ៉ូ ប្រធានគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ នេះកីឡាករ កីឡាការិនី ភាគច្រើនមានការរីកចម្រើនច្រើនទាំងវិញ្ញាសា កត្តា វិញ្ញាសាប្រយុទ្ធ។ ម្នាក់ៗមានបទពិសោធច្រើនដោយសារតែបានឆ្លងកាត់ការប្រកួតជាច្រើនលើក ច្រើនសារ។
ចំពោះផ្នែកអាជ្ញាកណ្ដាល ចៅក្រមវិញគឺសម្រេចជោគជ័យបានល្អ ការកាត់សេចក្ដីត្រឹមត្រូវ សុក្រិត យុត្តិធម៌។ ដែលនេះបង្ហាញពីលក្ខណៈសមត្ថភាពមានគ្រប់គ្រាន់ក្នុងការកាត់សេចក្ដីកម្រិតអន្តរជាតិ ពិសេសនៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
រំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ផងដែរកាលពីថ្ងៃទី២៦ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយឆ្លងកាត់ការប្រកួតប៉ុន្មានថ្ងៃនេះសហព័ន្ធបានបិទបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកា ថ្មីៗនេះ៕