- 2022-11-30 09:35:10
- កីឡាផ្សេងៗ
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ តាមជ័យជម្នះ បទពិសោធ ស៊ីហ្គេម ២០២៣ ត្រូវតែបានមេដាយមាសយ៉ាងតិច១
- 2022-11-30 09:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ តាមជ័យជម្នះ បទពិសោធ ស៊ីហ្គេម ២០២៣ ត្រូវតែបានមេដាយមាសយ៉ាងតិច១
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះខាងមុខនេះ យ៉ាងហោចណាស់ក៏ឈ្នះមេដាយមាស១គ្រឿងដែរ ព្រោះជ័យជម្នះ សមិទ្ធផល កន្លងទៅអាចវាយតម្លៃបាន។
ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ម្សិលមិញនេះឯកឧត្ដម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន បានឲ្យដឹងថា តាមរយៈការខំប្រឹងប្រែង និងលទ្ធផលសម្រេចតាមផែនការនៅស៊ីហ្គេម វៀតណាម និងជើងឯកអាស៊ីនៅថៃ គឺបញ្ជាក់ថាកីឡាករ កីឡាការិនី ឈានដល់ការដណ្ដើមមេដាយមាសហើយ។ ដូច្នេះនៅស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះនេះអាចយ៉ាងហោចណាស់ក៏ទទួលបានមេដាយមាស១គ្រឿងឡើងទៅដែរ។
ចំណែកលោក ណយ ផាន់ណា ដែលគ្រូ និងជាអ្នកជំនាញក៏បានយល់ឃើញដូច្នេះដែរ ព្រោះការខំប្រឹង ការហ្វឹកហាត់តាមផែនការ និងយុទ្ធសាស្ត្រសហព័ន្ធគឺដើរស្របតាមផែនការដែលថ្នាក់ដឹកនាំបាន និងកំណត់។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គឺបានបិទបញ្ចប់ការប្រកួតរបស់ខ្លួនហើយក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ម្សិលមិញនេះ។ ថ្មីៗនេះសហព័ន្ធកីឡាមួយនេះបានបង្ហាញភាពខ្លាំងរបស់ខ្លួនគួរឲ្យកត់សម្គាល់តាមរយៈការឈ្នះមេដាយស៊ីហ្គេម នៅប្រទេសវៀតណាម និងជើងឯកអាស៊ី ឯប្រទេសថៃ ឆ្នាំ២០២២៕