• 2022-11-28 04:47:57
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​សូហ្វតិន្នីស៖​ លទ្ធផលទទួល​បាន​នេះ​គឺ​បញ្ជាក់​ពី​ការ​ខំ​ប្រឹងប្រែង​របស់​កីឡាករ​

  • 2022-11-28 04:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឧត្ដមសេនីយ៍ត្រី​ តុង សុផល​ លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ នេះ​គឺ​បញ្ជាក់​ពី​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​គោរព​វិន័យ​បាន​ល្អ​នា​ពេល​កន្លង​ទៅរបស់កីឡាករ កីឡាការិនី។​

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ប្រធានគណៈកម្មការ​បច្ចេកទេស​រៀបចំ​ការប្រកួត​លោក ឧត្ដមសេនីយ៍ត្រី តុង សុផល​ បាន​លើក​ឡើង​ថា​ ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ជា​ឱកាស​មួយ​ដែល​ជួយ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ បាន​បញ្ចេញ​សមត្ថភាព​ និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​បន្ទាប់​ពី​ហ្វឹកហាត់​កន្លង​ទៅ។​

តាម​រយៈ​លទ្ធផល​ដែល​ទទួល​បាន​នេះ​គឺ​បាន​ស​បញ្ជាក់​ពី​ការ​ខំ​ប្រឹងប្រែង​របស់​កីឡាករ​ កីឡា​ការិនី​ ដែល​បាន​ខំ​ប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ មាន​ការ​តស៊ូ​គោរព​វិន័យ​ល្អ​ និង​យក​ចិត្ត​ទុកដាក់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​ប្រកួត។​

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ក្រោយ​ធ្វើ​ការ​ប្រកួត​រយៈពេល​ ៥ថ្ងៃ​កន្លង​ទៅ​នេះ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​បាន​បិទ​បញ្ចប់​ការ​ប្រកួត​កីឡាជាតិ លើក​ទី៣​ របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នៅ​ទីលាន​សូហ្វតិន្នីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​មាន​ការ​ចូលរួម​ពី​សមាគម​ រាជធានី​ ខេត្ត​ចំនួន​ ៧​ និង​សរុប​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ ៨១នាក់៕

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់