• 2022-11-25 14:54:40
  • កីឡា​ផ្សេង​ៗ

ប្រធាន​កិត្តិយស​សហព័ន្ធ​រាំ៖​ អំពាវនាវ​សប្បុរសជន​ឲ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ស្មារតី​កីឡា​

  • 2022-11-25 14:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​រាំ​ បាន​អំពាវនាវ​ដល់​សប្បុរសជន​ វិស័យ​ឯកជន​ និង​មហាជន​ទាំង​អស់​ឲ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ស្មារតី​កីឡា​ដើម្បី​រួម​គ្នា​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ឯកឧត្ដម​ ខៀវ​ កាញរីទ្ធ បំពាក់មេដាយ

ឯកឧត្ដម​ ខៀវ​ កាញរីទ្ធ​ ប្រធាន​កិត្តិយស​កីឡា​រាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ ដែល​ក្រសួង​អប់រំ​បាន​ដាក់​បញ្ចូល​កីឡា​រាំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​នេះ។​ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ជាតិ​នេះ​មិន​ត្រឹម​តែ​មាន​សារសំខាន់ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​កសាង​សមត្ថភាព​ទេពកោសល្យ​ ជំនាញ​វិជ្ជាជីវៈ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣ ផងដែរ។​

រូបភាពលើផេកសហព័ន្ធ

ប្រធាន​កិត្តយស​ខាង​លើ​ក៏​ធ្វើ​ការ​អំពានាវ​ផង​ដែរ​ដល់​សប្បុរសជន​ និង​វិស័យឯក​ជន​នានា​ឲ្យ​ជួយ​គាំទ្រ​ស្មារតី​កីឡា​តាម​រយៈ​ សម្ភារ​ ថវិកា​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ឲ្យ​ស្រប​ទៅ​និង​ពាក្យ​ «រួម​គ្នា​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​កីឡា​ឆ្ពោះ​ទៅ​ជោគជ័យ​នៅ​ ស៊ីហ្គេម​ ឆ្នាំ​២០២៣»។​

ឯកឧត្ដម​ ខៀវ​ កាញរីទ្ធ ក្នុងពិធី

សហព័ន្ធ​កីឡា​រាំ​បាន​ធ្វើ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ ចាប់​ពី​ថ្ងៃ​ទី២២ ​ដល់​ ២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​មជ្ឈមណ្ឌល​ CJCC។​ ក្នុង​ការ​ប្រកួត​នេះ​ដែរ​គឺ​មាន​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ ចូលរួម​សរុប​៣៩​នាក់​ មក​ពី​៤ក្រសួង​ និង​ខេត្ត៕​

ទិដ្ឋភាពបិទបញ្ចប់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី