• 2022-11-22 05:21:42
  • កីឡា​ផ្សេង​ៗ

កីឡា​ជាតិ​លើក​ទី៣៖​ សរុប​ត្រឹម​ថ្ងៃ​ទី២២​ វិច្ឆិកា​ គឺ​ក្រសួង​មហាផ្ទៃ​ ឈរ​លេខ១​ ឈ្នះ​មេដាយ​មាស​១៦គ្រឿង​

  • 2022-11-22 05:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣​ នេះ​គឺ​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី១៩​ ខែ​វិច្ឆិកា​ ២០២២​ មក​ម្ល៉េះ​ ខណៈ​ពិធីបើក​ជាផ្លូវ​ការ​ក៏​បាន​ធ្វើ​រួចរាល់​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ក្រោម​អធិបតីភាព​សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល។​

រូបភាពផេកអគ្គនាយដ្ឋានកីឡា

ការ​ប្រកួត​នេះ​គឺ​មាន​ប្រភេទ​កីឡា​ចំនួន​៣៨ ​និងប្រភេទកីឡាជនពិការមានចំនួន៧​ ស្រប​ពេល​ប្រភេទ​កីឡា​មួយ​ចំនួន​ត្រូវ​បញ្ចប់​ការប្រកួត​របស់​ខ្លួន​ខ្លះៗ​ហើយ​។ ប៉ុន្តែ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ទើប​តែ​ចាប់​ផ្ដើម​ដូច​គ្នា។​

ខាង​ក្រោម​នេះ​ជា​លទ្ធផល​មេដាយ​គិត​ត្រឹម​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ តាម​រយៈ​ App​ National Games៖

លេខ១​ ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស១៦​ ប្រាក់១១​ សំរឹទ្ធ៣៧​

លេខ២​ ក្រសួង​ការពារជាតិ​ ឈ្នះ​មេដាយ​មាស​៨ ​ប្រាក់​៣​ សំរឹទ្ធ៣​

លេខ៣​ ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​មេដាយ​៧​ ប្រាក់​៨​ សំរឹទ្ធ​៨

លេខ៤​ ខេត្ត​ព្រៃវែង​ ឈ្នះ​មេដាយ​មាស​៦​ ប្រាក់​៤​ សំរឹទ្ធ៦​

លេខ៥​ ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​មាស​៣​ ប្រាក់​៣​ សំរឺទ្ធ៣​

រូបភាពផេកអគ្គនាយដ្ឋានកីឡា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់