- 2022-11-15 12:33:04
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ៖ ឈ្នះមេដាយ១៧គ្រឿងពីជើងឯកពិភពលោកនេះជាការរួមចំណែកគ្រប់ស្ថាប័នកីឡា
- 2022-11-15 12:33:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ៖ ឈ្នះមេដាយ១៧គ្រឿងពីជើងឯកពិភពលោកនេះជាការរួមចំណែកគ្រប់ស្ថាប័នកីឡា
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិកីឡារាំ ថាការឈ្នះមេដាយ១៧គ្រឿង មាស៤ ប្រាក់១០ និងសំរឹទ្ធ៣ លទ្ធផលជោគជ័យទាំងនេះគឺបានមកពីការខំប្រឹងប្រែងពីកីឡាករ កីឡាការិនីផ្ទាល់ផង និងការជ្រោមជ្រែងរបស់ស្ថាប័នក្រសួងក៏ដូចជា NOCC ផង។
លោក ស៊ូវ តុង គ្រូជម្រើសជាតិកីឡារាំកម្ពុជា បានឲ្យដឹងថា សមិទ្ធផលមេដាយ១៧គ្រឿងនេះគឺបានមកពីការខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិពិសេសក្រោយស៊ីហ្គេម លើកទី៣១ កន្លងទៅនេះ។
បើទោះមានបញ្ហាប្រឈមជាមួយកូវីដ ប៉ុន្តែម្នាក់ៗមានការខំប្រឹងជម្នះ និងព្យាយាមបំផុតតាមដែលអាចធ្វើទៅបាន។ ជាមួយនេះទៀតមានការគាំទ្រពេញទំហឹង ជួយទំនុកបម្រុងគ្រប់បែបយ៉ាងពី NOCC និងក្រសួងអប់រំផងនោះទើបទទួលបានលទ្ធផលនេះ។
គ្រូដែលមានបទពិសោធច្រើនឆ្នាំខាងលើបន្ថែមទៀតថា យ៉ាងណាលោកក៏នៅតែជួយជម្រុញឲ្យកាន់តែខ្លាំងជាងនេះទៅទៀតដើម្បីឈានដល់ការដណ្ដើមមេដាយជូនកម្ពុជានៅស៊ីហ្គេម ២០២៣ ដែលជាម្ចាស់ផ្ទះខាងមុខ។
បញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡារាំកម្ពុជា ឈ្នះមេដាយសរុប ១៧គ្រឿងក្នុងនោះមានមាស៤ ប្រាក់១០ និងសំរឹទ្ធ៣ នៃព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសវៀតណាម។ ការប្រកួតនេះធ្វើឡើងពីថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ២០២២ និងមានប្រទេស១៥ចូលរួម៕