- 2022-11-15 05:03:05
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកីឡាប៊ូល៖ បន្ទាប់ពីឈ្នះមេដាយនៅថៃ សង្ឃឹមកីឡាករបន្តប្រឹងប្រែងទៀត
- 2022-11-15 05:03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាប៊ូល៖ បន្ទាប់ពីឈ្នះមេដាយនៅថៃ សង្ឃឹមកីឡាករបន្តប្រឹងប្រែងទៀត
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ សង្ឃឹមថាកីឡាករ កីឡាការិនីដែលឈ្នះមេដាយទាំងប៉ុន្មាននៅឯប្រទេសថៃនេះបន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីរក្សានូវសមត្ថភាពដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្ដម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូលបានឲ្យដឹងក្រោយទៅទទួលកីឡាករមកថៃម្សិលមិញនេះថា ជ័យជម្នះមេដាយមាស៣ គ្រឿង និងមេដាយប្រាក់ មេដាយសំរឹទ្ធ ពានរង្វាន់នេះគឺបង្ហាញពីការសាមគ្គី និងការហ្វឹកហាត់ដិតដល់នាពេលកន្លងមកទើបទទួលបានលទ្ធផលល្អ។
យ៉ាងណាប្រធានសហព័ន្ធក៏បានក្រើនរំលឹកដល់កីឡាករ កីឡាការិនី ដែលឈ្នះទាំងនេះសូមខំប្រឹងហ្វឹកហាត់បន្តទៀត ទី១ ដើម្បីរក្សាជ័យជម្នះ លទ្ធផលល្អប្រសើរបែបនេះ ទី២ ជាការត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រជែងមេដាយស៊ីហ្គេមកម្ពុជាជាម្ចាស់ផ្ទះ ២០២៣។
រំលឹកដែរថា កីឡាករ កីឡាការិនីកីឡាប៊ូល និងប៉េតង់កម្ពុជា ឈ្នះមេដាយសរុប ៧គ្រឿងក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៤ នៅប្រទេសថៃ។ ក្នុងនោះមានមាស៣ ប្រាក់២ សំរឹទ្ធ២ និងពាន១ទៀត។ ម្សិលមិញនេះក្រុមប៉េតង់ដែលចូលរួមប្រកួតនៅថៃនោះគឺបានមកដល់កម្ពុជាវិញហើយ៕