• 2022-11-01 01:00:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​វាយសី៖​ នៅ​តែ​បន្ត​ស្វែង​រក​ធនធាន​ដើម្បី​បន្ត​និរន្តរភាព​ក្រុម​ជម្រើស​ជាតិ​

  • 2022-11-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ បាន​បញ្ជាក់​ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ស្វែង​រក​នូវ​ធនធាន​ថ្នាល​ដែល​មាន​សមត្ថភាព​បណ្ដុះបណ្ដាល​ដើម្បី​បន្ត​និរន្តរភាព​ក្រុម​ជម្រើស​ជាតិ។​

ឯកឧត្ដម​ លី​ កុសល​

ឯកឧត្ដម​ លី​ កុសល​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​បើ​ទោះ​ជា​មាន​ក្លឹប​ចូលរួម​ប្រកួត​ប្រជែង​តិច​ជាង​មុន​ដោយ​សារ​ជាប់​ទៅ​ហាត់​នៅ​ចិន​ក្ដី​ ប៉ុន្តែ​នៅ​តែ​មាន​ការ​ផុលផុស​ និង​ការ​រីកចម្រើន​ដដែល។​

រូបភាពក្លឹបវាយសីភ្នំពេញ PBC

សហព័ន្ធ​គឺ​នៅ​តែ​បន្ត​រៀបចំ​ការ​ប្រកួត​ក្នុង​គោល​បំណង​ស្វែង​រក​នូវ​ធនធាន​ថ្នាល​ដែល​មាន​សមត្ថភាព​លេចធ្លោ​ ខ្លាំង​ពូកែ​តាម​បណ្ដា​ក្លឹប​ដដែល​ដើម្បី​ចូល​ជម្រើស​ជាតិ​ ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឲ្យ​ក្លាយ​ជា​អ្នក​បន្ត​វេន​ពី​ឈុត​ធំ។​ ការ​ស្វែង​រក​ធនធាន​បន្ត​នេះ​គឺ​ដូច​ជា​ការ​ត្រៀម​បន្ត​ជំនួស​អ្នក​ចាស់ៗ​បណ្ដើរៗ​ផង​ដែរ​ព្រោះ​ការ​ប្រកួត​មិនមែន​ត្រឹម​តែ​ស៊ីហ្គេម​ ២០២៣​ នោះ​ទេ​ពោល​មាន​កម្មវិធី​កម្រិតអន្តរជាតិជា​ច្រើន​ទៀត។​

ទិដ្ឋភាពបិទការ​ប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ របស់​ខ្លួន​ហើយ​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ជា​មួយ​គ្នា​នោះ​ដែរ​សហព័ន្ធ​ក៏​បាន​ប្រគល់​លិខិត​បញ្ជាក់​ការ​សិក្សា​ដល់​ចៅក្រម​ អាជ្ញាកណ្ដាល​ ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧-៣១ ​ខែ​តុលា​ ឆ្នាំ​២០២២ ​ផង​ដែរ៕​

ទិដ្ឋភាពបិទការ​ប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម