- 2022-10-28 00:45:00
- កីឡាផ្សេងៗ
ឯកឧត្ដម ថោង ខុន ឧបត្ថម្ភ១០លានរៀលដល់សហព័ន្ធកាយសម្ព័ន្ធក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ
- 2022-10-28 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន ឧបត្ថម្ភ១០លានរៀលដល់សហព័ន្ធកាយសម្ព័ន្ធក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
ក្នុងកម្មវិធីបិទជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ម្សិលមិញនេះឯកឧត្ដម ថោង ខុន បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់សហព័ន្ធកីឡាកាយសម្ព័ន្ធសម្រាប់ប្រើប្រាស់ក៏ដូចជាចំណាយលើកិច្ចការងារផ្សេង។
ក្រៅតែពីការឧបត្ថម្ភថវិកា ១០លានរៀលដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាហើយនោះឯកឧត្ដម ថោង ខុន បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចជា បណ្ដុះបណ្ដាលយុវជនថ្នាលឲ្យបានច្រើន បង្កើនក្លឹបសមាគមឲ្យបានច្រើនទូលំទូលាយ ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។
មួយវិញទៀតឯកឧត្ដមសូមឲ្យជំរុញលើការប្រកួតឲ្យបានច្រើនពិសេសនៅតាមបណ្ដាក្លឹប សមាគមផ្សេងៗ។ កីឡាសំខាន់ណាស់ចំពោះការប្រកួតគឺបានវាស់ស្ទង់សមត្ថភាពផង និងការជំរុញឲ្យមានមោទកភាពលើវិស័យកីឡាមួយនេះផង។ ប្រធានសហព័ន្ធខាងលើជឿជាក់ថាការខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីនៅពេលនេះអាចនឹងដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងពានរង្វាន់ឯកឧត្ដម ថោង ខុន លើកទី៦ នៅថ្ងៃម្សិលមិញនេះហើយ។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី២២ ដល់ ២៧ ខែតុលា ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋានជាតិ។ កីឡាករ កីឡាការិនីចូលរួមសរុប ៦៤នាក់៕