- 2022-10-26 10:17:05
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធជឺជីតស៊ូ៖ យើងខំទាំងអស់គ្នាដើម្បីលើកកិត្តិយសជាតិនៅឆ្នាំ ២០២៣
- 2022-10-26 10:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធជឺជីតស៊ូ៖ យើងខំទាំងអស់គ្នាដើម្បីលើកកិត្តិយសជាតិនៅឆ្នាំ ២០២៣
ចន្លោះមិនឃើញ
បណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ លើកទឹកចិត្តដល់កីឡាករ កីឡាការិនី មន្ត្រីសហព័ន្ធទាំងអស់ឲ្យខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ។
ថ្លែងបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកីឡាជឺជីតស៊ូ បណ្ឌិត សេង ប៊ុនសុង បានឲ្យដឹងថា វាជាពេលវេលាល្អហើយសម្រាប់សហព័ន្ធនៅពេលនេះដោយមានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវដូចគេឯង។ ដូច្នេះម្នាក់ៗត្រូវតែមានការខំប្រឹងប្រែង និងធ្វើចេញពីបេះដូងដើម្បីបង្កើនសមត្ថភាព ឬឈានដល់ដណ្ដើមជ័យជម្នះនៅស៊ីហ្គេម ២០២៣។
ចំពោះគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេសដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរួចហើយនេះសូមយកទៅប្រើប្រាស់ និងអនុវត្តន៍ឲ្យបានល្អមានតម្លាភាពត្រៀមជាបណ្ដើរៗនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំក្រោយនេះ។
រំលឹកដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល រយៈ៤ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែតុលា ឆ្នាំ២០២២។ សិក្ខាកាមចូលរួមសរុប ៤៩នាក់៕